ប្រទេសឥណ្ឌា លើកឡើងថា ខ្លួននឹងបញ្ចប់សកម្មភាពព្រំដែនសេរី ជាមួយសហភាពមីយ៉ាន់ម៉ា

2024/02/09 06:01:59 pm        65

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ៨កុម្ភៈថា លោកបានណែនាំឱ្យផ្អាកជាបន្ទាន់នៃកិច្ចព្រមព្រៀងព្រំដែនសកម្មភាពសេរីជាមួយសហភាពមីយ៉ាន់ម៉ា ដែលមនុស្សរាប់ពាន់នាក់បានភៀសខ្លួនចាប់តាំងពីការប្រយុទ្ធគ្នារវាងរបបយោធា និងក្រុមគូប្រជែងរបស់ខ្លួនបានកើនឡើងកាលពីឆ្នាំមុន។

លោក អាមីដ សា (Amit Shah) បាននិយាយថា ក្រសួងការបរទេសកំពុងស្ថិតក្នុងដំណើរការលុបចោលកិច្ចព្រមព្រៀងនេះរួចហើយ ដែលអនុញ្ញាតឱ្យអ្នកដែលរស់នៅក្នុងតំបន់ព្រំដែនអាចធ្វើការរកស៊ី ចូលទៅកាន់ទឹកដីជិតៗ នៃប្រទេសជិតខាងរបស់ពួកគេ ដោយគ្មានទិដ្ឋាការ។ មនុស្សជាច្រើននៅតំបន់ព្រំដែន ចែករំលែកទំនាក់ទំនងវប្បធម៌ និងសាសនាយ៉ាងជិតស្និទ្ធ។

លោក សា បាននិយាយថា នេះជារឿងចាំបាច់ដើម្បីធានាសន្តិសុខផ្ទៃក្នុងរបស់ប្រទេស និងដើម្បីរក្សារចនាសម្ព័ន្ធប្រជាសាស្រ្តនៅតាមតំបន់ជាប់ព្រំដែនមីយ៉ាន់ម៉ា។

វិធានការនេះ រាប់បញ្ចូលទាំងរដ្ឋម៉ានីពួរ(Manipur) របស់ប្រទេសឥណ្ឌា ដែលមានមនុស្សជាង២០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីការប៉ះទង្គិចគ្នាបានផ្ទុះឡើងកាលពីខែឧសភាឆ្នាំមុនរវាងប្រជាជនភាគច្រើននៃសាសនាហិណ្ឌូ ម៉ីតី (Meitei)និងសហគមន៍គ្រិស្តសាសនាគូគី(Kuki) ។ អ្នកភៀសខ្លួនទៅឥណ្ឌាភាគច្រើននាក់ពីមីយ៉ាន់ម៉ា បានចែករំលែកទំនាក់ទំនងជាមួយជនជាតិភាគតិចគូគី។

នាយករដ្ឋមន្ត្រីប្រចាំរដ្ឋម៉ានីពួរ លោក អិន ប៊ីរិន ស៊ីញ (N Biren Singh) មកពីគណបក្សបារ៉ាទីយ៉ាចាណាតា (Bharatiya Janata Party)កំពុងកាន់អំណាចបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X ថាការបញ្ចប់សកម្មភាពដោយសេរីគឺជាគន្លឹះដើម្បី ទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងការពង្រឹងសន្តិសុខផ្ទៃក្នុងរបស់យើង។

ផ្នែកខ្លះនៃសហភាពមីយ៉ាន់ម៉ានៅជិតព្រំដែនឥណ្ឌាបានមើលឃើញការប៉ះទង្គិចគ្នាជាញឹកញាប់ចាប់តាំងពីក្រុមយុទ្ធជនអរ៉ាកាន់(Arakan Army) បានវាយប្រហារកងកម្លាំងសន្តិសុខកាលពីខែវិច្ឆិកា ដោយបញ្ចប់បទឈប់បាញ់ដែលបានធ្វើឡើងភាគច្រើនចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១មក។

ទាហានរាប់រយនាក់មកពីសហភាពមីយ៉ាន់ម៉ា និងជនស៊ីវិលរាប់ពាន់នាក់ បានឆ្លងចូលទៅក្នុងប្រទេសឥណ្ឌា ដោយសារស្ថានភាពការប្រយុទ្ធគ្នាបានកក្រើកខ្លាំងនៅតាមព្រំដែនជាច្រើន៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        27
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        45
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm