ក្រសួងការងារ សម្រេចបានលទ្ធផលការងារធំៗនៅពេញមួយឆ្នាំ២០២៣ ក្នុងការបម្រើ​ផលប្រយោជន៍​ពលរដ្ឋ និងកម្មករនិយោជិត

2024/02/09 06:35:48 pm        119

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ក្រសួង​ការងារ​បានសម្រេចនូវលទ្ធផលការងារធំៗក្នុងការបម្រើផលប្រយោជន៍ពលរដ្ឋ និងកម្មករ​និយោជិត​នៅ​ពេញមួយឆ្នាំ២០២៣ ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៦ និង​រាជរដ្ឋាភិបាលអាណត្តិទី៧។

ថ្លែងក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» និងដាក់ឱ្យអនុវត្ត «ផែនការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨» នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ស្របតាម​ការ​គិតគូរ​ពី​សុខ​ទុក្ខ​កម្មករ​និយោជិតរបស់រាជរដ្ឋាភិបាល ក្រសួងការងារបានសហការ រៀបចំកម្មវិធីសំណេះសំណាល រប​ស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សរុបចំនួន២៩លើក មានកម្មករនិយោជិតប្រមាណ ៤៧ម៉ឺននាក់។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ក្នុង​ការ​លើក​កម្ពស់​ជីវភាព​កម្មករ​និយោជិត​ក្រសួង​ការងារ​បាន​ដឹក​នាំ​ពិភាក្សា និងកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ចំនួន ២០៤ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ស្របតាមអនុសាសន៍របស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី។ ដោយឡែក​លើ​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ក្រសួង​បាន​រៀប​ចំ​ប្រកាស​ដាក់​ឱ្យ​អនុវ​ត្ត​ជា​ផ្លូវ​ការ​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនគោលដៅចំនួន ១.៥លាននាក់ និងកម្មវិធីពង្រីកវិសាលភាព របប​សន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់​បុគ្គល​ស្វ័យ​និយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជាលទ្ធផល ក្រសួងទទួលបានសិស្សចុះឈ្មោះសរុបចំនួន ២៧ ១៥៨នាក់ បានបើក​វគ្គ​បណ្តុះ​បណ្តាល​ដល់​យុវជន ដែលមានលក្ខខណ្ឌស្របតាមគោលការណ៍កំណត់ចំនួន ៤៧៨ថ្នាក់ ស្មើ​នឹង​សិស្សចំនួន ១៣ ១៨១នាក់។ ទន្ទឹមនិងនេះដោយចុះឈ្មោះសមាជិកបុគ្គលស្វ័យនិយោជន៍ ចំនួន ៧៩ ៦៩៨នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ៨៨៣នាក់។

បើ​តាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារក៏បានធានានូវការគោរពលក្ខខណ្ឌការងារ របស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ដោយបានធ្វើអធិការកិច្ចការងារនៅតាមសហគ្រាស។ ក្នុង​នោះសិទ្ធិ​សេរី​ភាព​អង្គការ​វិជ្ជាជីវៈ ត្រូវបានលើកកម្ពស់ និងបើកទូលាយអនុលោមតាមច្បាប់ស្តីពីសហជីព និង​បទ​ដ្ឋានការងារអន្តរជាតិ ជាពិសេស អនុលោម​តាម​អនុសញ្ញា​អង្គការ​អន្តរជាតិ​ខាង​ការងារ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន។

ក្រសួងការងារបានពង្រឹងយន្តការដោះស្រាយវិវាទការងារ ដោយបានធ្វើឱ្យ​អត្រា​ដោះស្រាយ​សះជា​វិវាទការងាររួម ទាំងកម្រិតមន្ត្រីផ្សះផ្សា និងក្រុមប្រឹក្សាអាជ្ញាកណ្តាល។ និង​បាន​ពង្រឹង​ការ​ផ្សព្វ​ផ្សាយ ទប់ស្កាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ និងការងារដោយបង្ខំ ហើយ​បាន​អនុវត្តកិច្ចអន្តរាគមន៍ស្នូលដកហូត និងទប់ស្កាត់ពលកម្មកុមារចំនួន ៤០០នាក់។

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថាក្រសួងការងារបានបើកផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មករ​និយោជិត​វិស័យ​វាយ​នភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប និងវិស័យ​ទេសចរណ៍ ដែលព្យួរកិច្ចសន្យាការងារជុំទី២ ក្នុងឆ្នាំ២០២៣ និងបានពង្រឹង និងពង្រីក​ការ​អនុវត្ត​របប​សន្តិសុខ​សង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន​ដល់​កម្មករ​និយោជិត​មន្ត្រីរាជការសាធារណៈអតីតមន្ត្រីរាជការអតីតយុទ្ធជនជាប្រចាំ។

ក្រសួងការងារបានផ្តល់របបសន្តិសុខសង្គមដល់ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ២៧២សហគ្រាស មានកម្មករនិយោជិតសរុបចំនួន ៩៩ ៤១៧នាក់ និងបានបន្តផ្តល់​ប្រាក់​ឧបត្ថម្ភ​ស្រ្តី​ពេល​សម្រាល​កូន ដែលមានស្រ្តីសម្រាលកូន សរុបចំនួន ៦២ ៨៧៨នាក់ ស្មើនឹងចំនួនកូន ៦៣ ៣២៨នាក់។

បើតាមឯកឧត្តមរដ្ឋមន្រ្តី នៅក្នុងវិស័យជួយរកការងារ​ធ្វើ​ក្រសួង​ការងារ​បាន​ប្រមូល​ចុះឈ្មោះ​អ្ន​កស្វែ​ង​រកការងារចំនួន ៣០ ៨៩៧នាក់ បានផ្គូផ្គងអ្នកស្វែងរកឱកាសការងារ ចំនួន ២៩ ៥៩០​ដង/នាក់ និងបានផ្តល់ឱកាសការងារ និងគាំពារដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ចំនួន ១ ៣៥៦ ៦១៦នាក់។

លើសពីនេះទៅទៀតក្រសួងការងារបានបន្តចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីជាតិកំណែទម្រង់​រដ្ឋបាលសាធារណៈ និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបាន​បន្ត​ពង្រឹង​កិច្ច​សហការល្អជាមួយអង្គការអន្តរជាតិខាងការងារ(ILO), និងដៃគូអភវិឌ្ឍជាតិ និងអន្តរជាតិ​បាន​យ៉ាង​ល្អ​ប្រសើរ។ ជាពិសេសក្រសួងការងារបានចូលរួមលើកកម្ពស់សមភាពយេនឌ័រ, ចូលរួម​យ៉ាង​សកម្មក្នុងផែនការសកម្មភាព សេវាសង្គម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm