អ៊ុយក្រែន តែងតាំងប្រមុខទ័ពថ្មី ដែលជាការផ្លាស់ប្ដូរដ៏ធំក្នុងគ្រាលំបាកនៃសង្រ្គាមជាមួយរុស្ស៊ី

2024/02/09 11:52:42 am        83

លោកប្រធានាធិបតី វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានជំនួសតំណែងប្រមុខទ័ពដ៏មានប្រជាប្រិយរបស់អ៊ុយក្រែន ដោយតែងតាំងមេបញ្ជាការកងកំលាំងជើងគោករបស់ខ្លួនជាប្រមុខទ័ពជំនួសវិញ កាលពីថ្ងៃព្រហស្បតិ៍ (០៨ កុម្ភៈ) ដែលជាការភ្នាល់ដ៏ធំមួយនៅពេលដែលកងកម្លាំងរុស្ស៊ី កំពុងមានប្រៀបខ្ពស់ ក្នុងរយៈពេលជិតពីរឆ្នាំនៅក្នុងសង្រ្គាមរបស់ពួកគេ។

ការកែប្រែក្នុងថ្នាក់ដឹកនាំយោធាថ្មី បន្ទាប់ពីមានការរំពឹងទុកជាច្រើនខែជុំវិញការមិនចុះសម្រុងរវាងលោក ហ៊្សេឡិនស្គី និងអតីតប្រមុខទ័ព លោក វ៉ាឡេរី ហ្សាលូស្ហ៍ន្យី (Valeriy Zaluzhnyi) ដែលប្រជាជនអ៊ុយក្រែនជាច្រើនមើលឃើញថាជាវីរបុរសជាតិ។

លោក ហ៊្សេឡិនស្គី បានដំឡើងឋានន្តរស័ក្តិមេទ័ពជើងគោក វរសេនីយ៍ឯក អូឡេកសានដ៍ ស៊ីស្គី (Oleksandr Syrskyi) វ័យ ៥៨ ឆ្នាំ ជាប្រមុខថ្មីនៃកងកម្លាំងប្រដាប់អាវុធ ដោយលើកឡើងពីតួនាទីរបស់លោកក្នុងការត្រួតពិនិត្យការការពារទីក្រុងគីវ ក្នុងឆ្នាំ២០២២ និងការវាយបកភ្លាមៗរបស់ក្រុង ខាគីវ (Kharkiv) នៅចុងឆ្នាំនោះ។

លោក ស៊ីស្គី ឡើងកាន់តំណែង ស្របពេលមានភាពមិនប្រាកដប្រជាខ្លាំង ខណៈដែលទីក្រុងគីវ កំពុងរង់ចាំជំនួយផ្នែកយោធាសំខាន់ៗពីសហរដ្ឋអាមេរិក ដែលត្រូវបានពន្យារពេលដោយគណបក្សសាធារណរដ្ឋនៅក្នុងសភាសហរដ្ឋអាមេរិក អស់ជាច្រើនខែ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am