ក្រុម​វិស្វករ​គ្រោង​នឹង​កម្ទេច​ចោល​អគារ​ដែល​នៅ​សេស​សល់​ពី​ការ​បាក់​រលំ Champlain South ខណៈ​ការ​ស្វែងរក​នៅតែ​បន្ត​

2021/07/02 03:18:33 pm        104

​អាមេរិក៖ អភិបាលក្រុង Miami លោកស្រី Daniella Levine Cava បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុម​មន្ត្រី​កំពុង​ពិចារណា​វាយកម្ទេច​ផ្នែក​ដែល​នៅ​សេសសល់​នៃ​ប៉ម​អគារ Champlain Towers South​ ខណៈ​ប្រតិបត្តិ​ការស្វែងរក​អ្នក​បាត់​ខ្លួន​នៅតែ​បន្ត​ នៅ​ផ្នែក​មួយ​ចំនួនដែល​បាន​បាក់​រាប​ដល់​ដី​កាល​ពីមួយ​សប្ដាហ៍​មុន។

​ការងារ​នៅ​លើ​កម្ទេច​ត្រូវ​បាន​ផ្អាក​រយៈពេល​ជាច្រើន​ថ្ងៃ ខណៈ​ក្រុម​វិស្វករ​បាន​វាយតម្លៃ​ពី​សំណង់​ដែល​នៅតែ​កំពុង​ឈរ​។ លោកស្រី Levine Cava​ បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ក្នុង​ពេល​ល្ងាច​នោះ​ថា​ ប្រតិបត្តិការ​ស្វែងរក​នៅតែ​បន្ត​។ លោកស្រី​បាន​និយាយ​ថា ​វិស្វករ​កំពុង​ធ្វើតេស្ត និង​វាយ​តំលៃ​ទីតាំង​របស់​ខ្លួន​ ដើម្បី​ពង្រីក​ការស្វែងរក​ដល់​កន្លែង​ផ្សេងទៀត។​ លោកស្រី​អភិបាលក្រុង​រូប​នេះ​បាន​និយាយ​ថា ​ក្រុម​មន្ត្រី​ចាំបាច់​ត្រូវ​ធ្វើ​ការសម្រេចចិត្ត​អំពី​ការ​កម្ទេច​ចោលដោយ​យកចិត្តទុកដាក់​បំផុត​ និង​ប្រកបដោយ​វិធីសាស្ត្រ​ ដោយ​ពិចារណា​លើ​ផល​ប៉ះពាល់​ដែល​វា​អាច​មាន​ចំពោះ​គំនរ​បាក់បែក​ដែល​មាន​ស្រាប់​។​

​លោក​ប្រធានាធិបតី Joe Biden ​បាន​និយាយ​ថា​ នៅ​តែ​មាន​សង្ឃឹម​ក្នុង​ការ​ស្វែងរក​អ្នក​នៅ​រស់រាន​មាន​ជីវិត ពី​កម្ទេច​ថ្មអគារ​ដែល​បាន​បាក់​រលំ​នោះ។​ លោក​និយាយ​ថា សហរដ្ឋអាមេរិក​ទាំង​មូល​កំពុង​កាន់​មរណទុក្ខ​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am