ប្រភពជាច្រើន បាននិយាយថា អ៊ីស្រាអែលបានយល់ព្រមអនុញ្ញាតឲ្យ មេដឹកនាំក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាចូលនិរទេសខ្លួនជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរទាំងអស់ និងការបញ្ចប់ការគ្រប់គ្រងរបស់ក្រុមភេរវករ នៅក្នុងតំបន់នោះ។

មន្ត្រីអ៊ីស្រាអែល និងទីប្រឹក្សាជាន់ខ្ពស់ បានប្រាប់សារព័ត៌មាន NBC Newsថា សំណើអនុញ្ញាតឲ្យលោក យ៉ាហ៉ា ស៊ីនវ៉ា (Yahya Sinwar) ដែលជាមេដឹកនាំដ៏រឹងរូសរបស់ពួកហាម៉ាសនៅតំបន់ហ្កាហ្សា ចាកចេញ ត្រូវបានបញ្ជូនទៅក្រុមហាម៉ាស ក្នុងខែវិច្ឆិកា ហើយនៅតែជាជម្រើសដែលអាចកើតឡើង។

ផែនការនេះ ហាក់ដូចជាផ្ទុយនឹងវោហាស័ព្ទដ៏តឹងតែងពីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលកាលពីយប់មិញ បានច្រានចោលកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហាម៉ាស ដោយអះអាងថា អ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានខែនៃ ជ័យជម្នះពេញលេញ នៅក្នុងតំបន់ហ្កាហ្សា។

លោកក៏បានបញ្ជាឲ្យកងទ័ពត្រៀមខ្លួន ដើម្បីដាក់ពង្រាយនៅតំបន់រ៉ាហ្វាភាគខាងត្បូងនៃតំបន់ហ្កាហ្សា ជាទីដែលជនភៀសខ្លួនជាងមួយលាននាក់ ត្រូវបានគេគិតថា កំពុងជ្រកកោន។
អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសលើទីក្រុងរ់ាហ្វា កាលពីថ្ងៃព្រហស្បតិ៍ ដោយកំណត់គោលលើក្រុមនគរបាលហាម៉ាស នៅកណ្តាលទីក្រុង។ អតីតមន្ត្រីនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រាប់សារព័ត៌មាន The Telegraph ថា ការកាន់កាប់តំបន់ហ្កាហ្សា ( Rafah) គឺចាំបាច់សម្រាប់ការរុះរើក្រុមហាម៉ាស។
អ៊ីស្រាអែល បានបញ្ជាក់ជាយូរមកហើយថា គោលដៅចម្បងមួយរបស់ខ្លួន គឺស្វែងរក និងសម្លាប់លោកស៊ីនវ៉ា ដែលពួកគេជឿថា ជាមេក្លោង និងស្ថាបត្យករនៃការវាយប្រហារដ៏បំផ្លិចបំផ្លាញលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។