មន្រ្ដីជំនាញ៖ «កម្ពុជា-ថៃមានកិច្ចសហការគ្នាយ៉ាងល្អក្នុងការតាមដានស្ថានភាពគុណភាពខ្យល់»

2024/02/09 07:05:15 pm        306

មន្រ្ដីជំនាញនៃក្រសួងបរិស្ថាន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាលថៃ មានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អ ក្នុងការតាមដាន ត្រួតពិនិត្យ ស្ថានភាព​គុណ​ភាព​ខ្យល់របស់ប្រទេសទាំងពីរ។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន តាមរយៈកិច្ច​សម្ភាសន៍​​ជា​មួយ​ទូរទស្សន៍ BTV នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះបានបញ្ជាក់ថា រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​បន្ត​រក្សាបាននូវកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ថៃ ហើយតាម​រយៈ​ទស្សន​កិច្ច​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី៧ ខែកុម្ភៈថ្មីៗនេះ កម្ពុជានិងថៃ ក៏បានប្រកាសដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ទៅជាភា​ពជា​ដៃ​គូ​យុទ្ធសាស្ត្រ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងប្រកបដោយ​វិបុល​ភាព​ផង​ដែរ​។

ឯកឧត្តមបានបញ្ជាក់ថា តាមរយៈកិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អបែប​នេះ​ប្រទេស​កម្ពុជា​ដែល​មាន​ក្រសួង​បរិស្ថាន​ជាសេនាធិការ បានធ្វើកិច្ចសហប្រតិបត្តិការ​យ៉ាង​ល្អលើវិស័យបរិស្ថាន​ជាមួយ​ប្រទេស​ថៃ ជាពិសេសការពិនិត្យតាមដានលើស្ថានភាពគុណភាពខ្យល់រវាងប្រទេសទាំងពីរ គ្មានការ​ចោទ​ប្រកាន់គ្នាអំពីការបំពុលខ្យល់ ដូចការលើកឡើងរបស់សារព័ត៌មានអន្តរជាតិ ឬបុគ្គល​មួយ​ចំនួ​ននោះទេ។

សូមជម្រាបថា ក្រសួងបរិស្ថាន កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ ក៏បានប្រកាសថា ការ​បំពុល​ខ្យល់នៅកម្ពុជាមានត្រឹម ២០ ទៅ ៤០ មីក្រូក្រាម ក្នុង១ម៉ែត្រគុប (g/m) តែប៉ុណ្ណោះ ដែល​ជា កម្រិតតូចជាងកម្រិតស្តង់ដា ៥០ មីក្រូក្រាមក្នុង១ម៉ែត្រគុប ដែលបាន​កំណត់​ដោយ​អង្គការ​សុខភាពពិភពលោក (WHO) ហើយដែលមិនចោទ​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដូច​ការ​ផ្សព្វ​ផ្សាយ​របស់​មតិ និងសារព័ត៌មានមួយចំនួននោះទេ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm