យុវជនសង្គមស៊ីវិលអំពាវនាវរួមគ្នាកម្ចាត់នយោបាយខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឱ្យចេញផុតពីកម្ពុជា

2024/02/09 07:21:23 pm        191

លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមសង្គមស៊ីវិល ដែលជាតំណាង​យុវជន​សង្គម​ស៊ីវិល​នៅ​រាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ត បានបន្ត​អំពាវនាវ​ដល់​បណ្ដា​គណបក្ស​នយោបាយ អង្គការសមាគម និងសាធារណៈជន រួមគ្នាកម្ចាត់​នយោបាយ​ខ្មៅ​កខ្វក់​របស់​ក្រុម​ប្រឆាំង​ជ្រុល​និយមឱ្យចេញផុតពីកម្ពុជា។

លោក ហេង សំណាង តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៤​នេះ បានបានបង្ហាញការសោកស្ដាយដែលក្នុងពេលថ្មីៗនេះ មាន​ទណ្ឌិត​ភៀស​ខ្លួន​ខុស​ច្បាប់ និងមន្រ្តីសមាគម សង្គមស៊ីវិលមួយចំនួនតូច បានបន្ត​ធ្វើ​សកម្ម​ភាព​ញុះញង់​ធ្វើ​ឲ្យ​កើត​មាន​វិទ្ធង្សនា​ន​យោបាយខ្មៅកខ្វក់ បន្តបង្កើតវប្បធម៌នយោបាយជ្រុលនិយមនៅក្នុងប្រទេសកម្ពុជា។

តាមរយៈរូបភាពបែបេះ លោក ហេង សំណាង បានអំពាវនាវដល់ប្រជាជនខ្មែរ រួមគ្នា​កម្ចាត់​នយោបាយ​ខ្មៅកខ្វក់ របស់ក្រុមប្រឆាំង និងក្រុមសង្គមស៊ីវិល (NGOs) ជ្រុលនិយមដែល​នៅ​សេស​សល់​ទាំងនោះឲ្យចេញផុតឱ្យអស់ពីប្រទេសកម្ពុជា។

លោក ហេង សំណាង បញ្ជាក់ថា ក្រុមយុវជនសង្គមស៊ីវិលនឹងបន្តធ្វើយុទ្ធនាការ ឃោសនា និង​ធ្វើ​វេទិកា​សាធារណៈ និងធ្វើការផ្សព្វផ្សាយ សៀវភៅខៀវ លើកបដា និងធ្វើវេទិកាសាធារណៈ តាម​បណ្តាល​ខេត្ត ក្រុង ដើម្បីរួមគ្នាកម្ចាត់​នយោបាយ​ខ្មៅ​កខ្វក់​របស់​ក្រុម​ប្រឆាំង​ជ្រុល​និយម​ឱ្យ​ចេញ​ផុត​ពី​កម្ពុជា​។

សូមបញ្ជាក់ថា ក្នុងពេលថ្មីៗនេះមានគណបក្សនយោបាយ អង្គការ សមាគម​សង្គម​ស៊ីវិល​ជា​ច្រើន​បាន​ចេញ​សេចក្តីថ្លែងការណ៍ថ្កោលទោសក្រុមប្រឆាំងជ្រុលនិយម និងសង្គមស៊ីវិល​មួយ​ចំនួន​ដែល​បន្ត​ធ្វើ​សកម្មភាពញុះញង់ និងប្រើពាក្យសម្ដីប្រមាថដល់ថ្នាក់ដឹកនាំប្រទេសជាតិ និង​ប្រទេស​កម្ពុជា​៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm