ពលរដ្ឋនៅក្នុងតំបន់រុករករ៉ែ អ៊ីតាតៃគូ(Itatiaiucu) របស់ប្រទេសប្រេស៊ីល បានប្រាប់សារព័ត៌មាន Reuters ថាពួកគេភ័យខ្លាចថា ទំនប់ដែលភ្ជាប់ទៅនឹងក្រុមហ៊ុនផលិតដែកថែប អាសេលឡមីតាល់(ArcelorMittal) អាចបាក់ ដែលអាចបង្កគ្រោះមហន្តរាយខ្លាំងដល់សហគមន៍ជនបទមួយនេះ។

ជញ្ជាំងទប់ កំពុងត្រូវបានសាងសង់នៅទីតាំងទំនប់ ដើម្បីការពារពីរលកនៃដីល្បប់ដែលអាចនឹងកើតចេញពីការបាក់ទំនប់។ ការសាងសង់ជញ្ជាំងទំនប់ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥ ។
ផ្លូវជម្លៀស និងសញ្ញាព្រមាន បានកើនឡើងនៅតំបន់ អ៊ីតាតៃគូ(Itatiaiucu) ក្នុងរដ្ឋមីណាស់ ជេរ៉ៃស៍( Minas Gerais) ។

កាលពីឆ្នាំ ២០១៩ ពលរដ្ឋមួយចំនួន ត្រូវបានគេរាយការណ៍ថាបានភៀសខ្លួនចេញពីលំនៅឋាន ជាវិធានការប្រុងប្រយ័ត្នជាមុន ដោយលំនៅឋានរបស់ពួកគេបច្ចុប្បន្ននេះ ត្រូវបានបោះបង់ចោល។
មន្ត្រីបរិស្ថានទីក្រុង រីអូ ម៉ានសូ(Rio Manso) បានព្រមានថា ការបាក់ទំនប់ អាចមើលឃើញសំណល់ ហូរចូលទន្លេ Manso នៅក្បែរនោះ ដែលនឹងមានលំហូរទឹករហូតដល់ ៤០ភាគរយនៅតំបន់ទីប្រជុំជន បេឡូហូរីហ្សូនតេ(Belo Horizonte) ។
ការភ័យខ្លាចក្នុងតំបន់ អ៊ីតាតៃគូ(Itatiaiucu) រួមមានទាំងការបាក់ទំនប់កាលពីពេលមុននៅតំបន់ ម៉ារៀណា( Mariana) និងតំបន់ ប្រ៊ូម៉ាឌីនហូ( Brumadinho) ព្រមទាំងនៅតំបន់ មីនណាស ជេរ៉ៃស៍(Minas Gerais) ដែលបានបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់។