ខណៈពិធីបុណ្យចូលឆ្នាំថ្មី-ឆ្នាំនាគ ចូលមកដល់ ក្រុមមេដឹកនាំប្រទេសនិងអង្គការអន្តរជាតិ បានផ្ញើសារជូនពរសំណាងល្អដល់ប្រជាជនចិន ដោយសង្ឃឹមថា នៅឆ្នាំថ្មីនេះ នឹងនាំមកនូវភាពចម្រុងចម្រើន និងសន្តិភាពដល់ពិភពលោក។ កាលពីសប្ដាហ៍មុន ការិយាល័យអង្គការសហប្រជាជាតិក្នុងរដ្ឋធានីណៃរ៉ូប៊ីប្រទេសកេនយ៉ា និងស្ថានទូតចិន នៅក្នុប្រទេសកេយ៉ា បានប្រារពពិធីអបអរបុណ្យចូលឆ្នាំថ្មី ដោយបង្ហាញពីការសម្ដែងសិល្បៈប្រពៃណីចិនដើម្បីផ្ដល់ភាពសប្បាយរីករាយដល់ភ្ញៀវជាង២០០នាក់។

នាឱកាសទទួលឆ្នាំថ្មី ដោយត្រូវបានរៀបចំរួមគ្នាដោយបេសកកម្មអចិន្ត្រៃយ៍របស់ចិនប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងវីយ៉ែន និងក្លឹបវប្បធម៌ចិន និងទីក្រុងវីយែនរបស់អង្គការសហប្រជាជាតិ ត្រូវបានរៀបចំនៅមជ្ឈមណ្ឌអន្តរជាតិក្រុងវីយ៉ែនក្នុងទីក្រុងវីយ៉ែន របស់ប្រទេសអូទ្រីសនៅថ្ងៃចុងក្រោយនៃខែមករា។ នេះគឺជាព្រឹត្តិការណ៍ដំបូងដែលបានប្រារព្ធឡើងនៅការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងវីយ៉ែន ដោយបេសកកម្មអចិន្ត្រៃយ៍។ ក្នុងឱកាសនោះពួកគេបានជូនពររីករាយឆ្នាំថ្មី ចូរមានភាពជោគជ័យ និងភាពចម្រុងចម្រើននាឱកាសច្នាំថ្មី កើតមានដល់ប្រទេសចិន។

លោក Haitham al-Ghais អគ្គលេខាធិការអង្គការនៃប្រទេសនាំចេញប្រេង (OPEC) បាននិយាយថា ក្នុងនាមអង្គការ OPEC និងបណ្តាប្រទេសជាសមាជិករបស់យើង សូមជូនពរប្រជាជនចិនទាំងអស់ជួបតែសំណាងល្អ និងជោគជ័យ និងវិបុលភាពបន្ថែមទៀតសម្រាប់ឆ្នាំថ្មីនេះ។
នាយករដ្ឋមន្ត្រីថៃ លោកស្រី សេដ្ឋា ថាវីស៊ីន(Srettha Thavisin)បានស្វាគមន៍ឆ្នាំថ្មី ហើយបាននិយាយថា កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមកនាពេលថ្មីៗនេះ រវាងប្រទេសទាំងពីរនឹងជំរុញឱ្យភ្ញៀវទេសចរចិនកាន់តែច្រើនមកទស្សនាប្រទេសរបស់លោក រីករាយឆ្នាំថ្មី សូមឲ្យជួបតែសំណាងល្អ ពោពេញដោយភាពជោគជ័យ និងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។
ចំណែកប្រធានាធិបតីប៉េរូ លោកស្រី ឌីណា បូលូអាតេ (Dina Boluarte) បានជូនពរដល់ប្រជាជនចិនតាមសារវីដេអូកាលពីថ្ងៃពុធ។

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកហ្វាឌីឡាយូសូហ្វ( Fadillah Yusof) បាននិយាយអំពីទំនាក់ទំនងទ្វេភាគីរវាងចិន និងម៉ាឡេស៊ី ហើយបានផ្ញើការសួរសុខទុក្ខដល់ប្រជាជនចិនទាំងអស់នៅក្នុងពិធីទទួលស្វាគមន៍ដែលរៀបចំដោយស្ថានទូតចិនប្រចាំប្រទេសម៉ាឡេស៊ីក្នុងទីក្រុង Kuala Lumpur នៅថ្ងៃសុក្រនេះ៕