ត្រូវការពេលវេលាបន្ថែម សម្រាប់បទឈប់បាញ់ បន្ទាប់ពីអ៊ីស្រាអែល ច្រានចោលសំណើរបស់ក្រុមហាម៉ាស

2024/02/09 01:54:53 pm        132

សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនិយាយថា ត្រូវការពេលវេលាបន្ថែមទៀត សម្រាប់អ៊ីស្រាអែល និងក្រុមហាម៉ាសអ៊ីស្លាមនិយម ដើម្បីឈានដល់កិច្ចព្រមព្រៀង ដែលនឹងនាំទៅដល់ការផ្អាកការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា។ សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ Al Jazeera មានមូលដ្ឋាននៅប្រទេសកាតា ដោយដកស្រង់ប្រភពនានាពីប្រទេសអេហ្ស៊ីប បានសន្និដ្ឋានថា ការចរចាថ្មីនឹងចំណាយពេលយ៉ាងហោចណាស់ ១០ថ្ងៃ មុនពេលបទឈប់បាញ់ចាប់ផ្តើម ជាផ្នែកមួយនៃដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀង។

នេះ កើតឡើងបន្ទាប់ពី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ បានច្រានចោលសំណើបទឈប់បាញ់របស់ក្រុមហាម៉ាស។ ផែនការបីដំណាក់កាល ស្នើឱ្យមានបទឈប់បាញ់ពេញលេញនៅក្នុងតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរ ដែលបានចាប់ខ្លួនដោយក្រុមហាម៉ាស។ ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គណៈប្រតិភូរបស់ខ្លួន បានទៅដល់ទីក្រុងគែរ ដើម្បីបន្តកិច្ចចរចាជាមួយប្រទេសកាតា និងប្រទេសអេហ្ស៊ីប ដែលជាអ្នកសម្របសម្រួលក្នុងការចរចា។

យោធាអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងបង្កើនការវាយលុករបស់ខ្លួននៅតំបន់ភាគខាងលិចទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្កាហ្សា។ អ៊ីស្រាអែល និយាយថា ក្រុមហាម៉ាស មានប៉ុស្តិ៍ជួរមុខធំរបស់ខ្លួនក្នុងទីក្រុងនេះ។

អ៊ីស្រាអែល ក៏បានត្រៀមពង្រីកប្រតិបត្តិការជើងគោកនៅទីក្រុងរ៉ាហ្វា ភាគខាងត្បូងដែលមានប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់ នៅជ្រកកោន។ អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា និយាយកាលពីថ្ងៃព្រហស្បតិ៍ថាមនុស្ស ១៣០នាក់ បានស្លាប់ ក្នុងរយៈពេល ២៤ ម៉ោង កន្លងទៅនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២៧.៨៤០នាក់។


អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am