អាមេរិក៖ គ្មានការគាំទ្រប្រតិបត្តិការរបស់អ៊ីស្រាអែលនៅទីក្រុង Rafah នោះទេ បើគ្មានការការពារជនស៊ីវិល

2024/02/09 08:57:35 pm        155

សហរដ្ឋអាមេរិក បាននិយាយថា ខ្លួននឹងមិនគាំទ្រផែនការរបស់អ៊ីស្រាអែលក្នុងការពង្រីកប្រតិបត្តិការនៅក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សានោះទេ ប្រសិនបើការការពារជីវិតជនស៊ីវិលមិនត្រូវបានពិចារណា។

កងកម្លាំងអ៊ីស្រាអែល បានត្រៀមធ្វើប្រតិបត្តិការជើងគោកទ្រង់ទ្រាយធំក្នុងទីក្រុងរ៉ាហ្វា ជាកន្លែងដែលពួកគេនិយាយថា ជាទីតាំងលាក់ខ្លួនចុងក្រោយរបស់ក្រុមហាម៉ាសដែលនៅសល់។ ពលរដ្ឋតំបន់ហ្កាហ្សា ជាងមួយលាននាក់កំពុងជ្រកកោននៅទីនោះ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយអំពីបញ្ហានេះនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍។ លោក បាននិយាយថា សហរដ្ឋអាមេរិក ពុំបានឃើញផែនការគួរឱ្យជឿជាក់ណាមួយ ដែលបង្ហាញថាកងកម្លាំងអ៊ីស្រាអែល នឹងធ្វើប្រតិបត្តិការធំនៅក្នុងទីក្រុង Rafah នោះទេ។

លោក Kirby បាននិយាយថា យោធាអ៊ីស្រាអែល មានកាតព្វកិច្ចពិសេស ខណៈពួកគេធ្វើប្រតិបត្តិការនៅទីនោះឬទីកន្លែងផ្សេងទៀត ដើម្បីធ្វើឱ្យប្រាកដថា ពួកគេកំពុងពិចារណាការការពារជីវិតជនស៊ីវិលស្លូតត្រង់។

លោកបាននិយាយបន្ថែមថា ដោយសារប្រជាជនប៉ាឡេស្ទីន ជាងមួយលាននាក់កំពុងស្វែងរកទីជ្រកកោន ក្នុងទីក្រុងរ៉ាហ្វា (Rafah) ប្រតិបត្តិការណាមួយនៅពេលនេះ នឹងក្លាយជាមហន្តរាយសម្រាប់ប្រជាជននៅទីនោះ។ លោក បាននិយាយថា សហរដ្ឋអាមេរិក នឹងមិនគាំទ្រដល់ប្រតិបត្តិការណាមួយ ដែលមិនគិតពីសុវត្ថិភាព និងការការពារជនស៊ីវិលនោះឡើយ។

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        22
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        22
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        237

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm