
ប្រជាជនចិន នៅថ្ងៃសុក្រ (០៩ កុម្ភៈ) នេះបានចាប់ផ្ដើមធ្វើដំណើរយ៉ាងប្រញាប់ប្រញាល់នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនប្រចាំឆ្នាំ ដោយអ្នកធ្វើដំណើរបានសម្រុកជិះរថភ្លើង និងយន្តហោះដើម្បីត្រឡប់ទៅស្រុកកំណើតរបស់ពួកគេសម្រាប់ការជួបជុំអាហារពេលល្ងាចតាមប្រពៃណីជាមួយក្រុមគ្រួសារ។
ប្រទេសនេះបាននឹងកំពុងបន្ថែមសមត្ថភាពធ្វើដំណើរដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនដោយរលូន បន្ទាប់ពីអាកាសធាតុដ៏អាក្រក់បានគំរាមកំហែងការធ្វើដំណើរសម្រាប់មនុស្សរាប់លាននាក់ ដែលត្រឡប់ទៅស្រុកកំណើតវិញសម្រាប់ថ្ងៃឈប់សម្រាក។
រថភ្លើងដឹកអ្នកដំណើរចំនួន ១.៨៧៣ គ្រឿងត្រូវបានបន្ថែមក្នុងមួយថ្ងៃ ដើម្បីរត់ឆ្លងកាត់បណ្តាញផ្លូវដែកដ៏ធំ ដែលជាតួលេខកំណត់ត្រាមួយ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ គ្លូបប៊ល ថែមស៍ (Global Times) ។
ថ្ងៃឈប់សម្រាករយៈពេលប្រាំបីថ្ងៃនេះចាប់ផ្តើមជាផ្លូវការនៅថ្ងៃសៅរ៍ (១០ កុម្ភៈ) ស្អែកនេះប៉ុន្តែអ្នកធ្វើដំណើរជាច្រើនជ្រើសរើសចាប់ផ្តើមការធ្វើដំណើររបស់ពួកគេជាមុន។ នេះក៏ជាខួបមួយឆ្នាំផងដែរ ចាប់តាំងពីប្រទេសចិន បានលុបចោលទាំងស្រុងនូវវិធានការទប់ស្កាត់កូវីដ១៩ ដែលបានរំខានដល់ថ្ងៃឈប់សម្រាកនេះអស់រយៈពេលបីឆ្នាំ៕