ក្រុមមនុស្សធម៌៖ ភាពអស់សង្ឃឹមកើនឡើងនៅហ្កាហ្សា ខណៈជំនួយពិបាកទៅដល់គ្រួសារដែលរងផលប៉ះពាល់

2024/02/10 01:54:47 am        29

ក្រុមមនុស្សធម៌បាននិយាយថា ភាពអស់សង្ឃឹមកំពុងកើនឡើងក្នុងចំណោមគ្រួសារ នៅតំបន់ហ្កាហ្សា ខណៈជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ធ្វើឲ្យក្បួនរថយន្តជំនួយជួបការលំបាកក្នុងការផ្ដល់ស្បៀងអាហារ ទឹកស្អាត និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តដល់អ្នកដែលរងផលប៉ះពាល់។

គួរបញ្ជាក់ថា សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានចូលដល់ខែទី៥ ហើយ កាលពីថ្ងៃពុធ (ទី៧ ខែកុម្ភៈ)។ អ៊ីស្រាអែលបាននិងកំពុងវាយប្រហារតំបន់ហ្កាហ្សាស្ទ្រីប និងធ្វើការវាយលុកផ្លូវគោក នៅក្នុងយុទ្ធនាការសងសឹករបស់ខ្លួន ចាប់តាំងពីមានការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលដោយក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី៧ ខែតុលាឆ្នាំមុន។ ជាង ៨០ភាគរយនៃចំនួនប្រជាជនរបស់ដែនដីនេះ ដែលមានប្រហែល ១,៩លាននាក់ ត្រូវផ្លាស់ទីលំនៅ ក្នុងតំបន់ហ៊ុមព័ទ្ធនេះ ហើយភាគច្រើននៃប្រជាជនទាំងនោះស្នាក់នៅក្នុងជំរកដែលចង្អៀតតាន់តាប់។

លោក Ajith Sunghay ប្រធានការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំដែនដីកាន់កាប់ប៉ាឡេស្ទីនបាននិយាយថា ស្ថានភាពនេះគឺ «ធ្ងន់ធ្ងរណាស់» ខណៈដែលការប្រយុទ្ធគ្នាបន្តមានឥតឈប់។លោកបានប្រាប់កម្មវិធីព័ត៌មាន Asia First របស់ប្រព័ន្ធផ្សព្វផ្សាយ CNA កាលពីថ្ងៃពុធ (ទី៧ ខែកុម្ភៈ) ថា «ការលំបាក គឺកាន់តែធ្ងន់ធ្ងរទៅ។ ដូច្នេះ អ្វីដែលមាននៅពេលនេះ គឺភាពអស់សង្ឃឹមរបស់ប្រជាជន ដោយមានតម្រូវការជំនួយមនុស្សធម៌យ៉ាងធំធេង។ ប្រជាជននៅនេះហត់នឿយ ស្រេកឃ្លាន និងខកចិត្ត»។

បើយោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ចាប់តាំងពីជម្លោះនេះចាប់ផ្ដើមផ្ទុះឡើង មនុស្សប្រហែល ១០០.០០០នាក់ហើយ នៅតំបន់ហ្កាហ្សា ត្រូវបានសម្លាប់ រងរបួស ឬបាត់ខ្លួន។ ប្រមុខ UN លោក Antonio Guterres បានព្រមានកាលពីថ្ងៃពុធថា ពិភពលោកកំពុងឈានចូលដល់ «យុគសម័យវឹកវរ» ដោយក្រុមប្រឹក្សាសន្តិសុខដែលមានការខ្វែងគំនិតយ៉ាងខ្លាំង មិនអាចដោះស្រាយបញ្ហាសំខាន់ៗ ក្នុងនោះរួមទាំងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសនេះផងដែរ។

ក្រុមមនុស្សធម៌បាននិងកំពុងទាមទារឲ្យមានបទឈប់បាញ់ ដោយនិយាយថា នេះគឺជាមធ្យោបាយតែមួយគត់ ដើម្បីបំពេញតម្រូវការរបស់អ្នកដែលរងផលប៉ះពាល់។ តែនៅថ្ងៃពុធនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលការទាមទាររបស់ក្រុម Hamas សម្រាប់បទឈប់បាញ់ ហើយបានបញ្ជាឲ្យកងទ័ពត្រៀមខ្លួន ដើម្បីផ្លាស់ទៅកាន់ទីក្រុង Rafah៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        123
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        116
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm