
បាតុករគាំទ្រអ៊ីស្រាអែលរាប់ពាន់នាក់ បានចេញទៅក្បែរការិយាល័យនាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) ក្នុងក្រុងទីក្រុងហ្ស៊េរុយសាឡឹម (Jerusalem) កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតវ៉ាប្រឆាំងបទឈប់បាញ់ និងអំពាវនាវឲ្យកម្ចាត់ក្រុមហាម៉ាសទាំងស្រុង។
ក្រុមបាតុករ បានគ្រវីរូបភាពទាហាន ដែលបានស្លាប់ក្នុងសមរភូមិ និងជនរងគ្រោះនៃការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។ បាតុករជាច្រើន បានកាន់ស្លាកសញ្ញាដែលសរសេរថា Qatar = Hamas, Hamas = Qatar និង Qatar = Muslim Brotherhood(បងប្អូនមូស្លីម)។
ការតវ៉ានេះ កើតឡើងបន្ទាប់ពីមន្ត្រីសម្រាប់កាតា សហរដ្ឋអាមេរិក និងអេហ្ស៊ីបកាលពីថ្ងៃពុធ បានរៀបចំ មានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានស្នើឡើងរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។ ក្រុមហាម៉ាសបាននិយាយថា ខ្លួននឹងដោះលែងចំណាប់ថ្នូររបស់ខ្លួន ជាថ្នូរនឹងបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្កាហ្សា។
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានច្រានចោលសំណើនេះ ដោយបានពណ៌នាថា វាជា «ការភ័ន្តច្រឡំ»និងការចុះចាញ់របស់អ៊ីស្រាអែល។
បាតុករឈ្មោះ Alon Pel ដែលបានបង្ហាញខ្លួនជាមួយគ្រួសាររបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ បានប្រាប់ សារព័ត៌មាន Jerusalem Postថា ខ្លួនជឿថា លោកណេតាន់យ៉ាហ៊ូ នឹងរក្សាការសន្យារបស់គាត់ក្នុងការបន្តសង្រ្គាម រហូតដល់ «ទទួលបានជ័យជម្នះទាំងស្រុង»។