
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រ៉ុក្កែតប្រហែល ៣០ គ្រាប់ ត្រូវបានបាញ់ចេញពីប្រទេសលីបង់ នៅភាគខាងជើងប្រទេសអ៊ីស្រាអែល កាលពីយប់ថ្ងៃព្រហស្បតិ៍។
កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា គ្រាប់រ៉ុក្កែតដែលបានបញ្ចេញសំឡេងស៊ីរ៉ែន នៅតំបន់ Upper Galilee ភាគខាងជើងនៃប្រទេសអ៊ីស្រាអែល បានធ្លាក់ទៅលើវាលស្រែ។ មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់និងរបួសនោះទេ។
កងកម្លាំងការពារនេះ បានសងសឹកដោយការបាញ់កាំភ្លើងធំទៅកាន់ប្រភពនៃគ្រាប់រ៉ុក្កែត និងធ្វើការវាយប្រហារតាមអាកាសទៅលើផ្ទះមួយនៅភូមិ Meiss Al Jabal ភាគខាងត្បូងប្រទេសលីបង់ នេះបើយោងតាមរបាយការណ៍របស់ទូរទស្សន៍ Kan TV របស់អ៊ីស្រាអែល។