
យោងតាកសេចក្ដីរាយការពីការប្រយុទ្ធគ្នាថ្មីៗរបស់ភាគីទាំងពីរ បានអោយដឹងថា រុស្ស៊ីបានអះអាងថា កងទ័ពរបស់ខ្លួនបានវាយទប់នឹងការវេយប្រហារបស់អ៊ុយក្រែនជាច្រើនមុខព្រួញ ខណៈអ៊ុយក្រែននិយាយថា កងទ័ពអាកាសរបស់ខ្លួ នបានវាយឆ្មក់ទៅលើបុគ្គលិកយោធារុស្ស៊ី និងទីតាំងសម្ភារៈសឹកជា
ច្រើនទៀត។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពរបស់ខ្លួនបានវាយទប់ទៅនឹងការ វាយប្រហារដែលធ្វើឡើងដោយកងទ័ពអ៊ុយក្រែននៅមុខព្រួញជាច្រើនក្នុងតំបន់ដូនេត ក្រាសនី លីម៉ាន់
គុពីយ៉ាំង និងតំបន់ផ្សេងទៀត។
យោងតាមសេចក្ដីរាយការប្រចាំថ្ងៃរបស់ខ្លួនបានអោយដឹងថា កងទ័ពរុស្ស៊ីក៏បានចាប់ផ្ដើមវាយប្រហារលើគោលដៅជាច្រើនរបស់អ៊ុយក្រែន ដូចជាប្រព័ន្ធកាំភ្លើងធំ និងរថពាសដែកជាច្រើនគ្រឿងផងដែរ។
ក្រសួងការពារជាតិបាននិយាយថា កងទ័ពអាកាសរុស្ស៊ីបានបាញ់ទម្លាក់យន្ដហោះធនSu-25របស់
អ៊ុយក្រែន និងបានបាញ់ស្ទាក់រ៉ូកែតជាច្រើនគ្រាប់ ហើយនិងយានដ្រូនជាច្រើនគ្រឿងពីខាងអ៊ុយក្រែនផងដែរ។
នៅថ្ងៃជាមួយគ្នានេះដែរ អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានអះអាងថា នៅរយៈពេល២៤ម៉ោងកន្លងទៅនេះ កងទ័ពរបស់ខ្លួនបានចូលពាក់ព័ន្ធនៅក្នុងការប៉ះទង្គិចគ្នាជាច្រើនជាមួយកងទ័ពរុស្ស៊ី និងបាន វាយកំទេចការវាយប្រហាជាច្រើនរបស់រុស្ស៊ី។
ខណឡនេះ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉្លូឌីមៀ ហ្សេលិនស្គី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានតែងតាំងឧត្ដសេនីយ៍ឯក អូឡិកសិនឌើរ ស៊ើស្គី(Oleksandr Sysky) ជានាយអគ្គសេនាធិការកងទ័ព អ៊ុយក្រែន ជំនួសលោក វ៉ាលើរី ហ្សាលូសនី(Valery Zaluzhny)។
លោកស៊ើស្គី ត្រូវគេហៅថា ជាមេបញ្ជាការអ៊ុយក្រែនដែលមានបទពិសោធន៍បំផុត។ ពោលគឺលោកមាន បទពិសោធន៍ការពារបានជោគជ័យនៅក្នុងអំឡុងពេលប្រតិបត្ដការការពារក្រុងគីវតែម្ដង៕