
នៅក្នុងវីដេអូមួយដែផ្សព្វផ្សាយដោយអាជ្ញាធររុស្ស៊ី បានឲ្យដឹងថា ក្រុមអ្នកពន្លត់ភ្លើង និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ត្រូវបានគេឃើញកំពុងធ្វើការក្នុងភាពងងឹតដើម្បីពន្លត់អណ្ដាតភ្លើងដ៏ធំ នៅឯអគាររបស់អ្នកស្រុកមួយក្នុងក្រុងម៉ូស្គូ ។
អមដោយចំណងជើងមួយដែលបង្ហោះនៅលើតេឡេក្រាម ក្រសួងគ្រាមានអាសន្នរុស្ស៊ីបាននិយាយថា ក្រុមសង្រ្គោះបន្ទាន់កំពុងដាក់ពង្រាយគ្រប់វិធានការទាំងអស់ដើម្បីពន្លត់ភ្លង ហើយឧទ្ធម្ភាសចក្រក៏បាន ទម្លាក់ទឹកទម្ងន់១៥តោនពីលើអគារផងដែរ។
យោងតាមក្រសួងគ្រាមានអាសន្នបានអោយដឹងថា អ្នកស្រុកដែលបានជម្លៀសខ្លួនចេញ ត្រូវបានគេផ្ដល់កន្លែងអោយនៅបណ្ដោះអាសន្ននៅក្នុងបរិវេណអគារហាងលក់ដូរមួយ ហើយនិងរថយន្ដក្រុង៣គ្រឿង ដោយបន្ថែមថា គ្រូពេទ្យចិត្ដសាសន៍ ក៏ត្រូវបានគេផ្ដល់ជំនួយអោយជនរងគ្រោះផងដែរ៕