លោក Biden និងមេដឹកនាំអាល្លឺម៉ង់ លោក Scholz នឹងពិភាក្សាអំពីអ៊ុយក្រែន និងអ៊ីស្រាអែល ក្នុងជំនួប នៅសេតវិមាន

2024/02/09 08:40:44 pm        227

អធិការបតីអាល្លឺម៉ង់ Olaf Scholz នឹងផ្តល់ការគាំទ្ររបស់អឺរ៉ុប សម្រាប់កិច្ចប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ដើម្បីទទួលបានមូលនិធិបន្ថែម សម្រាប់អ៊ុយក្រែន អំឡុងកិច្ចប្រជុំនៅសេតវិមាននាថ្ងៃសុក្រ (ទី៩ ខែកុម្ភៈ) នេះ ដែលក៏ត្រូវបានគេរំពឹងផងដែរថា នឹងពិភាក្សាអំពីជម្លោះ នៅមជ្ឈិមបូព៌ា។

ជាមួយគ្នានេះ លោក Scholz គ្រោងនឹងជួបជាមួយនាយកប្រតិបត្តិធុរកិច្ចអាមេរិក មុនពេលចូលរួមជាមួយលោក Biden នៅសេតវិមាន ដើម្បីពិភាក្សាអំពីវិបត្តិទាំង២ ដែលកំពុងមានឥទ្ធិពលលើនយោបាយពិភពលោក។ យ៉ាងណាក្ដី គ្មានសន្និសីទសារព័ត៌មានរួមត្រូវបានគ្រោងទុកនោះទេ។

អ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី៨ ខែកុម្ភៈ) ថា មេដឹកនាំទាំង២ នឹង «បញ្ជាក់ឡើងវិញនូវការគាំទ្រដ៏រឹងមាំរបស់ខ្លួនសម្រាប់អ៊ុយក្រែន និងការស្វែងរកមធ្យោបាយ ដើម្បីបន្តជួយអ៊ុយក្រែន»។

ព្រឹទ្ធសភាអាមេរិក នៅថ្ងៃព្រហស្បតិ៍នោះ បានពន្លឿនសេចក្ដីស្នើច្បាប់ចំនួន ៩៥,៣៤ពាន់លានដុល្លារ ដែលរួមបញ្ចូលជំនួយសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងកោះតៃវ៉ាន់ បន្ទាប់ពីគណបក្សសាធារណរដ្ឋ បានរារាំងច្បាប់សម្របសម្រួលដែលបានរួមបញ្ចូលទាំងកំណែទម្រង់គោលនយោបាយអន្តោប្រវេសន៍ផងដែរ៕

សេតវិមានបានធ្វើការព្រមានអស់ជាច្រើនខែមកហើយថា ការបរាជ័យរបស់សមាជិកសភាក្នុងការផ្តល់ជំនួយដល់ទីក្រុងគីវ នឹងធ្វើឲ្យប៉ះពាល់ដល់សមត្ថភាព ក្នុងការប្រយុទ្ធតទល់ជាមួយរុស្ស៊ី ដែលមានរយៈពេល ២ឆ្នាំបន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន។ 

ចំណែកសហភាពអ៊ឺរ៉ុបវិញ បានអនុម័តលើការផ្តល់ជំនួយរយៈពេល ៤ឆ្នាំ ៥០ពាន់លានអឺរ៉ូ (៥៤ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន កាលពីសប្តាហ៍មុន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am