
ប្រធានសភាលីបង់ លោកណាប៊ី ប៊ើរី (Nabih Berri) បានប្រកាសថា ចលនាស៊ីអ៊ីត អាម៉ាល់(Shiite Amal)មានបំណង និងត្រៀមជាស្រេចដើម្បីចូលពាក់ព័ន្ធនៅក្នុងការទប់ទល់នឹងអ៊ីស្រាអែល បន្ទាប់ពីសមាជិកជាច្រើននាក់របស់គណបក្សនយោបាយត្រូវបានសម្លាប់នៅក្នុងអំឡុងពេលប្រឈមជាមួយ កងទ័ពអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់។
យោងតាមប្រភពយោធាលីបង់បានអោយដឹងថា សមាជិកពីរនាក់របស់ចលនាអាម៉ាល់លីបង់ ត្រូវបានសម្លាប់ និងជនស៊ីវិល៣នាក់បានរងរបួសដោយការវាយប្រហាតាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាង ត្បូងប្រទេសលីបង់កាលពីថ្ងៃទី៣កុម្ភៈកន្លងទៅនេះ។
ប្រភពជាច្រើន បាននិយាយថា អ៊ីស្រាអែលបានចាប់ផ្ដើមវាយឆ្មក់តាមអាកាស និងវាយប្រហាដោយកាំភ្លើងធំរួចជាស្រេចទៅហើយនៅភាគខាងត្បូងប្រទេសលីបង់។
លោកមូហាម៉ាត់ ខាវ៉ាចា ជាសមាជិកអភិវឌ្ឍន៍និងការរំដោះ ហើយនិងជាប្លុកសភារបស់ចលនាអាម៉ាល់ ក្នុងសភាលីបង់ បាននិយាយថា ដូចដែលប្រធានសភាប៊ើរី បានបញ្ជាក់រួចទៅហើយ ពួកយើងគឺជាក្រុមតស៊ូទាំងអស់ ហើយយើងនឹងស្ថិត នៅជួរមុខ និងនៅពីមុខអ្នកទាំងអស់គ្នា ប្រសិនបើសង្រ្គាមលីបង់រីករាលដាល ហើយប្រសិនបើអ៊ីស្រាអែលចាប់ផ្ដើមវាយលុកជើងគោកលើប្រទេសលីបង់នោះ៕
នៅក្នុងការឆ្លើយតបទៅនឹងបណ្ដឹងមួយដែលអ៊ីស្រាអែល បានប្ដឹងប្រឆាំងនឹងលីបង់ដោយចោទប្រទេសនេះថា មិនប្រកាន់ខ្ជាប់តាមដំណោះស្រាយ១៧០១នោះ ក្រសួងកាបរទេសលីបង់ បានពិនិត្យនិសម្រេចនូវបណ្ដឹងនោះ នៅមុនក្រុមប្រឹក្សាសន្ដិសុខសហប្រជាជាតិប្រឆាំងនឹងអ៊ីស្រាអែលចំពោះការរំលោភលើដំណោះស្រាយនោះ៕