អង្គការសហប្រជាជាតិ ប្រឆាំងការភៀសខ្លួនដោយបង្ខំរបស់ជនស៊ីវិល ពីទីក្រុងរ៉ាហ្វា នៃតំបន់ហ្កាហ្សា

2024/02/10 06:07:57 pm        71

អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រថា ជនស៊ីវិលប៉ាឡេស្ទីននៅ ទីក្រុង Rafah ក្នុងតំបន់ ហ្កាហ្សា ចាំបាច់ត្រូវបានការពារ ប៉ុន្តែមិនគួរមានការភៀសខ្លួនដោយបង្ខំនោះទេ បន្ទាប់ពីអ៊ីស្រាអែល បានចាប់ផ្តើមរៀបចំផែនការជម្លៀសខ្លួន ដើម្បីចូលទៅកម្ចាត់ក្រុមហាម៉ាស់នៅក្នុងតំបន់នេះ។ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយកាលពីថ្ងៃសុក្រថា យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីជោគវាសនារបស់ជនស៊ីវិលនៅទីក្រុង Rafah។ លោក Dujarric បាននិយាយថា អ្វីដែលច្បាស់នោះ គឺថាប្រជាជនត្រូវតែបានការពារ ប៉ុន្តែយើងក៏មិនចង់ឃើញការភៀសខ្លួនដោយបង្ខំ ការភៀសខ្លួនទ្រង់ទ្រាយធំដោយបង្ខំរបស់ប្រជាជន ដែលផ្ទុយទៅនឹងឆន្ទៈរបស់ពួកគេ។ យើងនឹងមិនគាំទ្រការភៀសខ្លួនដោយបង្ខំ ដែលផ្ទុយនឹងច្បាប់អន្តរជាតិនោះទេ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាឱ្យយោធារបស់ប្រទេស កាលពីថ្ងៃសុក្រ រៀបចំផែនការ ដើម្បីជម្លៀសជនស៊ីវិលប៉ាឡេស្ទីនចេញពីទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា និងកម្ចាត់ក្រុមអ្នកប្រយុទ្ធហាម៉ាសនៅទីនោះ។ ជាងពាក់កណ្តាលនៃប្រជាជន ២,៣ លាននាក់របស់តំបន់ហ្កាហ្សា កំពុងជ្រកកោននៅក្នុងទីក្រុង Rafah ដែលពួកគេភាគច្រើន បានឈរនៅរបងព្រំដែនជាមួយប្រទេសអេហ្ស៊ីប និងរស់នៅក្នុងតង់បណ្តោះអាសន្ន។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយកាលពីថ្ងៃសុក្រថា ដង់ស៊ីតេដែលមិនធ្លាប់មានពីមុនមកនៃចំនួនប្រជាជនទីក្រុង Rafah ធ្វើឱ្យវាស្ទើរតែមិនអាចការពារជនស៊ីវិលបាននៅក្នុងករណីនៃការវាយប្រហារតាមជើងគោក។

នៅក្នុងការសងសឹក អ៊ីស្រាអែលបានបើកការវាយប្រហារយោធាលើតំបន់ហ្កាហ្សា ដែលអាជ្ញាធរសុខាភិបាលបាននិយាយថា បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ២៧.០០០នាក់ ដោយមានសាកសពរាប់ពាន់នាក់ទៀតត្រូវបានគេបារម្ភថា បានបាត់បង់ក្នុងពេលមានមានការបំផ្លាញ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        198
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        185
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm