
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Nawaz Sharif បានប្រកាសជ័យជម្នះក្នុងការបោះឆ្នោតប្រទេសកាលពីថ្ងៃសុក្រ ដោយនិយាយថា គណបក្សរបស់លោកបានលេចចេញធំបំផុត ហើយនឹងពិភាក្សាជាមួយក្រុមផ្សេងទៀត ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ខណៈខ្លួនមិនទទួលបានសំឡេងភាគច្រើនច្បាស់លាស់។
ការប្រកាសរបស់លោក Sharif បានធ្វើឡើង បន្ទាប់ពីអាសនៈច្រើនជាង ៣ ភាគ ៤ នៃអសនៈចំនួន ២៦៥ បានប្រកាសលទ្ធផល មានរយៈពេលជាង ២៤ម៉ោង បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ កាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានញាំញីដោយការស្លាប់មនុស្ស ៣០ នាក់ នៅក្នុងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធមុនការបោះឆ្នោតមួយថ្ងៃ។
គណបក្សសម្ព័ន្ធមូស្លីមប៉ាគីស្ថានរបស់លោក Sharif ទទួលបានអសនៈចំនួន ៦៤ ខណៈគណបក្ស ប្រជាជនប៉ាគីស្ថានរបស់ លោក ប៊ីលឡាវ៉ាល ប៊ូតូហ្សាដារី(Bilawal Bhutto Zardari) ជាកូនប្រុសរបស់នាយករដ្ឋមន្ត្រី លោក បេនណាហ្សៀ ប៊ូតូ(Benazir Bhutto) ដែលត្រូវបានគេធ្វើឃាត ទទួលបានអសនៈចំនួន៥០។
លោក Sharif បាននិយាយថា គណបក្សរបស់លោកពេញចិត្តក្នុងការឈ្នះសំឡេងភាគច្រើនរបស់ខ្លួន ប៉ុន្តែក្នុងករណីមិនទទួលបាន នោះនឹងទាក់ទងជាមួយអ្នកផ្សេងទៀត រួមមានទាំងអតីតប្រធានាធិបតី លោក Asif Ali Zardari របស់គណបក្សប្រជាជនប៉ាគីស្ថាន ដើម្បីបើកការចរចា។