
កងកម្លាំងសន្តិសុខប្រទេសសេណេហ្គាល់ កាលពីថ្ងៃសុក្រ បានប៉ះទង្គិចជាមួយបាតុកររាប់រយនាក់ ដែលប្រឆាំងទៅនឹងការពន្យារពេលការបោះឆ្នោតប្រធានាធិបតី ខណៈរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានច្រានចោលការចោទប្រកាន់ថា ការពន្យារពេលនេះគឺជាការប៉ុនប៉ងដណ្តើមអំណាច។
មានរយៈពេលមិនដល់បីសប្តាហ៍នោះទេ មុនការបោះឆ្នោតថ្ងៃទី ២៥ ខែកុម្ភៈ សភាបានបោះឆ្នោតដើម្បីពន្យាពេលរហូតដល់ខែធ្នូ ដោយបិទការបន្តអាណត្តិរបស់ប្រធានាធិបតី លោក Macky Sall ដែលបានបង្កឱ្យមានការព្រួយបារម្ភថា លទ្ធិប្រជាធិបតេយ្យដែលនៅសេសសល់នៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ ដែលទទួលរងរដ្ឋប្រហារ កំពុងស្ថិតក្រោមការគំរាមកំហែង។
នៅក្នុងរដ្ឋធានី Dakar នគរបាលបង្ក្រាបកុបកម្ម បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក គ្រាប់បែកផ្សេង និងអ្វីដែលទំនងជាគ្រាប់កាំភ្លើងជ័រទៅកាន់ហ្វូងបាតុករដែលកំពុងដុតកង់រថយន្ត និងគប់ដុំថ្ម នៅក្នុងជម្លោះខ្លាំងបំផុតនៃភាពចលាចល។
ក្រុមបាតុករមួយចំនួន បានគ្រវីទង់ជាតិសេណេហ្គាល់ ខណៈមួយចំនួនទៀតស្រែកពាក្យដូចជា «Macky Sall គឺជាជនផ្តាច់ការ»។