អាជ្ញាធរ​ បាន​ប្រមូល​សំរាម​ចេញពី​ក្រុងភ្នំពេញ​ប្រមាណ​ពីរ​ពាន់​តោន ​ក្នុង​មួយថ្ងៃ ខណៈ​កម្មករ​ស៊ិនទ្រី​បន្ត​ធ្វើ​កូដកម្ម​

2021/04/27 09:59:58 am        27

ភ្នំពេញ៖ អភិបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា អាជ្ញាធរ​បាន​ប្រមូល​សំរាម​ចេញពី​ក្រុងភ្នំពេញ​ប្រមាណ​ពីរពាន់​តោន​ក្នុង​មួយថ្ងៃ ខណៈ​កម្មករ​ស៊ិន​ទ្រី​បន្ត​ធ្វើ​កូដកម្ម ប៉ុន្តែ ​ឯកឧត្ដម​ បាន​បញ្ជាក់​ថា អាជ្ញាធរ​មិន​រំពឹង​កម្មករ​ប្រមូល​សំរាម​ទេ ប្រសិន​មិន​ចូល​ធ្វើការ ព្រោះ​ក្រុមហ៊ុន​ថ្មី​នឹង​ចេញ​ធ្វើការ​ឆាប់ៗ​ខាងមុខ​។​

​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មកដល់ពេលនេះ ទាំង​១៤​ខណ្ឌ និង​សង្កាត់​ទាំង​១០៥ បាន​នឹង​កំពុង​ខិតខំ​ទាំង​យប់ ទាំង​ថ្ងៃ ដើម្បី​ធ្វើ​សកម្មភាព​ប្រមូល​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មកដល់ពេលនេះ​ក្នុង​មួយថ្ងៃ​អាជ្ញាធរ​ប្រមូល​សំរាម​បាន ប្រមាណ ​២០០០​តោន ខណៈ​ដែល​នៅ​រាជធានី​ភ្នំពេញ ក្នុង​មួយថ្ងៃ​មា​នសំរាម​ចំនួន ២៨៦៥​តោន​។

មានន័យថា រដ្ឋបាល​រាជធានី​ភ្នំពេញ​អាច​គ្រប់គ្រង​ការប្រមូល​សំរាម​បាន​មួយកម្រិត​ធំ​ហើយ​។ ឯកឧត្ដម ឃួ​ង ស្រេង ជឿជាក់​ថា មិន​យូ​រទេ ការ​ប្រមូល​សំរាម​នឹង​លែង​ជា​បញ្ហា បើទោះបី​កម្មករ​ស៊ិន​ទ្រី ធ្វើ​កូដកម្ម​មិន​ប្រមូល​សំរាម​ក៏ដោយ​។​​​

​ឯកឧត្ដម ឃួ​ង ស្រេង បានបញ្ជាក់​ផងដែរ​ថា កិច្ចការងារ​ប្រមូល​សំរាម​គឺ​បាន​គិតគូរ​តាំងពី​ឆ្នាំ​២០១៩​មក ដោយ​យើង បាន​ចែក​ម៉ូតូ​កង់​បី​សំរាប់​ដឹក​សំរាម​នៅតាម​បណ្ដា​ខណ្ឌ​ទាំង​១៤ និង​សង្កាត់​ទាំង​១០៥ ជាមួយនឹង​ការទិញ​រថយន្ត​ដឹក​សំរាម​ចំនួន ​៧០​គ្រឿង ដើម្បី​ដឹកជញ្ជូន​សំរាម​ទៅ​ចាក់​ទីលាន​ផងដែរ ហើយ​មកដល់ពេលនេះ ទាំង​អគ្គស្នងការ​នគរបាល​ជាតិ ទាំង​បញ្ជាការ​កងរាជអាវុធហត្ថ​ ក៏បាន​សន្យាបញ្ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំងពីរ​ភេទ​នេះ មួយ​ពាន់​នាក់ មកជួយ​លើ​ការងារ​ដឹកជញ្ជូន និង​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​ផងដែរ​។​

​ឯកឧត្ដម ឃួ​ង ស្រេង ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ទុកដាក់ វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ល្អ កុំ​យក​ទៅ​បោះចោល​នៅ​តាម​ទីសាធារណៈ អាច​យកទៅដាក់​នៅ​ដេប៉ូ ចាក់សំរាម​ដែល​រៀបចំឡើង​ដោយ​អាជ្ញាធរ​ខណ្ឌ នៅ​ក្នុង​រាជធានី​ភ្នំពេញ ការ​ធ្វើ​បែបនេះ​និង​ជួយ​សម្រួល​ការងារ​ច្រើន​សម្រាប់​ក្រុមការងារ​ដឹក​សំរាម ជញ្ជូន​សំរាម​៕ ​អត្ថបទ​៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm