
តាកែវ ៖ ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះក្រោយពីសំណេះសំណាល និងបេីកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រេីសរេីសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ នៅស្នាក់ការបក្សស្រុកបាទី។
លោកមេធាវី ឈិត បូរ៉ាវុធ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកណ្តឹង និងសហការីបាន អញ្ជេីញចុះជួបសំណេះសំណាល និងណែនាំកិច្ចការមួយចំនួនដល់សមាជិកក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោត ដេីម្បីត្រៀមខ្លួនក្នុងព្រឹត្តុិការបោះឆ្នោតខាងមុខនេះ៕





