មេដឹកនាំអាហ្សង់ទីនលោក Milei អំពាវនាវឲ្យមន្ត្រី ២រូបលាលែង ក្រោយមានការរារាំងកំណែទម្រង់

2024/02/10 09:34:15 pm        69

ប្រធានាធិបតីអាហ្សង់ទីនលោក Javier Milei កាលពីថ្ងៃសុក្រ (ទី៩ ខែកុម្ភៈ) បានអំពាវនាវឲ្យមន្ត្រីរដ្ឋាភិបាល ២រូបលាលែងពីតំណែង ដោយនិយាយថា លោកត្រូវការការប្តេជ្ញាចិត្តខ្លាំងក្លាជាងនេះ ចំពោះរបៀបវារៈរបស់លោក បន្ទាប់ពីសមាជបានបដិសេធកញ្ចប់កំណែទម្រង់របស់លោក នៅដើមសប្តាហ៍នេះ។

អ្នកកំណត់ខ្លួនឯងជាអ្នកមូលធននិយមលោក Milei ដែលបានចូលកាន់តំណែងកាលពីខែធ្នូ បានអំពាវនាវឲ្យមានការចុះចេញពីតំណែង ចំពោះរដ្ឋមន្ត្រីក្រសួងរ៉ែ លោកស្រី Flavia Royon និងលោក Osvaldo Giordano ដែលជាប្រធានទីភ្នាក់ងារធានារ៉ាប់រងសង្គម ANSES របស់ប្រទេសនេះ។

ការិយាល័យរបស់លោក Milei បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍តាមបណ្ដាញសង្គម X ដោយអំពាវនាវឲ្យមានការលាលែងពីតំណែងថា៖ «វិបត្តិសេដ្ឋកិច្ចដែលបានទទួលមរតក និងពេលវេលាប្រវត្តិសាស្ត្របច្ចុប្បន្ន ទាមទារឲ្យមន្ត្រីសាធារណៈមានការប្តេជ្ញាចិត្ត ចំពោះការធ្វើទំនើបកម្ម ធ្វើឲ្យមានភាពសាមញ្ញ និងការបន្ថយការិយាធិបតេយ្យរបស់រដ្ឋ»។

ការបដិសេធរបស់សភាលើសេចក្ដីស្នើច្បាប់ចម្រុះ កាលពីថ្ងៃអង្គារ (ទី៦ ខែកុម្ភៈ) បានបង្ហាញពីការរាំរាំងដ៏ធំ សម្រាប់លោក Milei ដែលបានចោទប្រកាន់សមាជិកសភាគណបក្សប្រឆាំងថា «ក្បត់»។ លោកបានប្រកែកថា ច្បាប់នេះដែលមានរួមបញ្ចូលទាំងបទប្បញ្ញត្តិ ដើម្បីអនុញ្ញាតឲ្យធ្វើឯកជនភាវូបនីយកម្មនៃអង្គភាពរដ្ឋ និងអំណាចប្រធានាធិបតីបន្ថែមទៀតនោះ គឺចាំបាច់ដើម្បីជួយសង្គ្រោះអាហ្សង់ទីនពីវិបត្តិសេដ្ឋកិច្ច។

លោក Giordano បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា លោកសោកស្តាយដែលមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីអនុវត្តការផ្លាស់ប្តូរដែលបានគ្រោងទុក នៅ ANSES។ ចំណែកលោកស្រី Royon ដែលធ្លាប់បម្រើការជាមន្ត្រីនៅក្រោមរដ្ឋាភិបាលមុនដែលប្រកាន់ទ្រឹស្ដីពែកសូនិសនិយមនោះ មិនបានឆ្លើយតបភ្លាមៗជាសាធារណៈ ឬចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters នោះឡើយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm