
កំពង់ឆ្នាំង: នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសួនច្បារវិមានឯករាជ្យ ខេត្តកំពង់ឆ្នាំង បន្ទាប់ពី បានអញ្ជើញចូលរួមហែក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា រួចមក ឯកឧត្តម ម៉ា សុវណ្ណា តំណាងលោកជំទាវ ហូ សុវណ្ណិកា ប្រធានក្រុមការងារចុះជួយ ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានជួបសំណេះសំណាល ជាមួយអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ ដែលបានពន្យល់ណែនាំពីសារៈសំខាន់ពីការបោះឆ្នោត ដើម្បីត្រៀមខ្លួនគាំទ្រដល់សាមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា ដែលការបោះឆ្នោតប្រព្រឹត្តិទៅនៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៤ ៕



