កម្ពុជាចាក់​​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង ​៤​.៣៩​លាន​នាក់​ហើយ សម្រេច​បាន​ជិត​៤​៤​%​​រយៈ​ពេល​ជិត​ ៦​ខែ​កន្លង​មក​នេះ

2021/07/03 05:50:00 am        636


ភ្នំពេញ៖ កម្ពុជា​សម្រេច​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​បាន​ជិត ៤៤​ភាគរយ ​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​តាំង​ខែ​កុម្ភៈ​កន្លង​មក​ នេះ​បើ​តាម​របាយការណ៍​ចេញ​ដោយ​ក្រសួង​សុខាភិបាល​នៅ​យប់​នេះ។

របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង​ បាន​​ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ជាង ៤​លាន ៣៩​ម៉ឺន​នាក់​ហើយ បាន​ទទួល​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​ដូស​ទី​១​រួច​រាល់ ​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​០២ ខែ​កក្កដា​នេះ។

បើ​តាម​តួលេខ​ដដែល​នេះ ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជាង ៣​លាន ១៦​ម៉ឺន​នាក​់​ហើយ​ បាន​ទទួល​វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​រាល់​ហើយ​នៅ​ក្នុង​ចន្លោះ​ពេល​នេះ។

តួលេខ​ចេញ​​ដោយ​ក្រសួង​សុខាភិបាល បង្ហាញ​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​សម្រេច​ ៤៣.៩២​ភាគរយ​ហើយ បើ​ធៀប​ទៅ​នឹង​ចំនួន​ប្រជាជន ១០​លាន​នាក់ ដែល​រាជ​រដ្ឋាភិបាល​បាន​កំណត់​សម្រាប់​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ។

ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ប្រជា​ពលរដ្ឋ​ជាង ៤​លាន ៤៥​ម៉ឺន​នាក់ បាន​ស្ម័គ​ចិត្រ​ចុះ​ឈ្មោះ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​រយៈ​ពេល​ជិត ៦ខែ​កន្លង​មក​នេះ ប៉ុន្តែ ក្រសួង​បញ្ជាក់​ថា ពលរដ្ឋ​ជិត ៦​ម៉ឺន​នាក់ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​នោះ​ឡើយ​ដោយសារ​បញ្ហា​សុខភាព។

កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ជូន​ប្រជា​ពលរដ្ឋ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក ដោយ​បាន​ផ្ដល់​វ៉ាក់សាំង​បី​ប្រភេទ​ជូន​ប្រជា​ពលរដ្ឋ មាន​វ៉ាក់សាំង​ស៊ីណូហ្វាម និង​វ៉ាក់សាំង​ស៊ីណូវ៉ាក់ ដែល​ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន និង​វ៉ាក់សាំង​កូវីហ្ស៊ែល (CoviShield)​ដែល​ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ក្រោម​ការ​អនុញ្ញាត​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង AstraZeneca របស់​អង់គ្លេស៕


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm