ឯកឧត្តម កែ គឹមយ៉ាន អំពាវនាវដល់អង្គបោះឆ្នោតឲ្យត្រៀមខ្លួនសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា

2024/02/11 01:08:01 am        190

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យថ្លែងបែបនេះក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ខេត្តបន្ទាយមានជ័យ នៅថ្ងៃ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅខេត្តបន្ទាយមានជ័យ ។ 

ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បានអាននូវសារលិខិតរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលបានថ្លែងនូវការគោរព ដឹងគុណចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់ និងគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរូបសម្តេចតេជោនៅគ្រប់កាលៈទេសៈក្នុងរយៈពេល៤៥ឆ្នាំ កន្លងមកធ្វើឱ្យគណបក្សអាចបំពេញបេសកកម្មបម្រើប្រទេសជាតិជោគជ័យ តាំងពីការសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍រហូតមក សម្រេចបានសមិទ្ធជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ ដែលបច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោម ម្លប់នៃសន្តិភាព និងការឯកភាពជាតិ ហើយកំពុងឈានទៅមុខយ៉ាងស្វាហាប់ប្រកបដោយក្តីសង្ឃឹមលើមាគ៌ាប្រជាធិបតេយ្យ និងការអភិវឌ្ឍ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម កែ គឹមយ៉ាន បានថ្លែងបន្តថាអង្គបោះឆ្នោតត្រូវពង្រឹងគោលជំហរស្មោះត្រង់ដាច់ខាតជាមួយគណបក្សប្រជាជនកម្ពុជាត្រូវចាត់ទុកការបោះឆ្នោតជាកាតព្វកិច្ចម្នាក់ៗត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភាអាណត្តិទី៥ និងអាណត្តិបន្តៗទៀត និងរួមគ្នាប្រឆាំងដាច់ខាតរាល់ឧបាយកលនានារបស់ជនអគតិ និងដៃគូប្រកួតដោយត្រូវខិតខំធ្វើការទប់ស្កាត់វាយបកដើម្បីយកជ័យជំនះលើគូប្រកួត។

ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានណែនាំឱ្យអង្គបោះឆ្នោតថែរក្សា សុខភាព និងត្រៀមឯកសារសម្រាប់ទៅបោះឆ្នោតគាំទ្រដណ្តេីមជ័យជំនះត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ ២០២៤ ។ 

ជាថ្មីម្តងទៀត ក្នុងនាមគណបក្សប្រជាជនកម្ពុជា ឯកឧត្ដម កែ គឹមយ៉ាន បានសន្យានិងប្តេជ្ញាចំពោះមុខជនរួមជាតិ សមាជិកគណបក្សនិងសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យថា គណបក្សប្រជាជនកម្ពុជាទាំងស្ថាប័ននីតិបញ្ញត្តិ និងនិតិប្រតិបត្តិ បន្តធានាបាននូវសន្តិភាព សន្តិសុខ ការអភិវឌ្ឍន៏ និងសូមអំពាវនាវដល់គណបក្សផ្សេងៗដែលមានសិទ្ធិបោះឆ្នោតសូមជួយគាំទ្របេក្ខជនពីគណបក្សប្រជាជនកម្ពុជាដេីម្បីរួមគ្នាធ្វើឲ្យប្រជាជនគ្រប់រូបមានជីវភាពកាន់តែប្រសើរ និងរស់នៅសុខដុមរមនាក្នុងសង្គមគោរពតម្លៃមនុស្សប្រជាធិបតេយ្យ សេរីភាព យុត្តិធម៌ និងសម្បូសប្បាយរុងរឿងថែមទៀត៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm