ក្រុមអ៊ីស្លាមប៉ាគីស្ថាន តវ៉ានៅទីក្រុង ឡាហ័រ (Lahore) ប្រឆាំងលទ្ធផលបោះឆ្នោតដែលពន្យារពេល

2024/02/11 04:40:10 pm        123

ក្រុមអ្នកគាំទ្ររាប់រយនាក់នៃគណបក្សនយោបាយអ៊ីស្លាមនិយម តេរីក អ៊ី ឡាបេក ប៉ាគីស្ថាន( Tehreek-e-Labaik Pakistan) ឬ(TLP) បានចេញតវ៉ានៅតាមដងផ្លូវនានាក្នុងទីក្រុង ឡាហ័រ (Lahore)កាលពីថ្ងៃសៅរ៍ថ្ងៃទី១០ខែកុម្ភៈ ដើម្បីថ្កោលទោសលទ្ធផលបោះឆ្នោតបឋម និងការពន្យារពេលក្នុងការប្រកាសចំនួនសន្លឹកឆ្នោតចុងក្រោយ។

ថ្លែងទៅកាន់ហ្វូងមនុស្សដែលកំពុងស្រែកខ្លាំងៗ មេដឹកនាំគណបក្ស TLP លោកសាដរីស្វី (Saad Rizvi) បានរិះគន់គណៈកម្មាធិការរៀបចំការបោះឆ្នោត ហើយបាននិយាយថា ភាពមិនប្រក្រតីដែលរីករាលដាល ត្រូវបានគេសង្កេតឃើញក្នុងអំឡុងពេលបោះឆ្នោត។

លោក Rizvi បានប្រាប់ហ្វូងមនុស្សថា គណបក្ស TLP កំពុងនាំមុខនៅក្នុងមណ្ឌលបោះឆ្នោតជាច្រើន ប៉ុន្តែលទ្ធផលត្រូវបានបញ្ឈប់ ដោយមានចេតនារំខាន។

ការបោះឆ្នោតសកលកាលពីថ្ងៃព្រហស្បតិ៍ ទី ៨ ខែកុម្ភៈ បានកើតឡើងនៅពេលដែលប្រទេសនេះប្រឹងប្រែងងើបឡើងចេញពីវិបត្តិសេដ្ឋកិច្ច និងប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាដោយក្រុមសកម្មប្រយុទ្ធនៅក្នុងបរិយាកាសនយោបាយដ៏តានតឹង។

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងគូប្រជែងដ៏ជូរចត់ លោកណាវ៉ាស ហ្សារីហ្វ (Nawaz Sharif) និង លោក អ៊ីមរ៉ានខាន់ (Imran Khan)សុទ្ធតែបានប្រកាសជ័យជម្នះរៀងៗខ្លួនកាលពីថ្ងៃសុក្រ ទី ៩ ខែកុម្ភៈ ដោយបង្កើនភាពមិនប្រាកដប្រជាលើអ្នកដែលនឹងបង្កើតរដ្ឋាភិបាលបន្ទាប់ នៅពេលដែលសកម្មភាពគោលនយោបាយរហ័សគឺចាំបាច់ដើម្បីដោះស្រាយបញ្ហាប្រឈមជាច្រើន។

គិតត្រឹមម៉ោង ៥ ល្ងាច កាលពីថ្ងៃសៅរ៍ លទ្ធផលនៅតែមិនមានសម្រាប់អាសនៈចំនួន ១០ ក្នុងចំណោមអាសនៈចំនួន២៦៥ ដែលបានប្រកួតប្រជែងនៅក្នុងការបោះឆ្នោត រយៈពេល៤៨ ម៉ោងបន្ទាប់ពីការបោះឆ្នោតបិទបញ្ចប់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm