រុស្ស៊ីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែន ជាច្រើនកន្លែង ខណៈអ៊ុយក្រែនស្ទាក់ចាប់បានយានដ្រូនរុស្ស៊ីជាច្រើនគ្រឿង

2024/02/11 10:18:28 pm        537

រុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា កងទ័ពរបស់ខ្លួនបានធ្វើការវាយប្រហារ៣១លើកលើទីកន្លែងឧស្សាហកម្មយោធាអ៊ុយក្រែនជាច្រើនកន្លែងដោយប្រើប្រាស់អាវុធស៊ីបគោលដៅជាក់លាក់ជាកម្រិតខ្ពស់ និងយានដ្រូន ជាច្រើនគ្រឿងនៅក្នុងសប្ដាហ៍នេះចាប់ថ្ងៃទី៤កុម្ភៈមកម៉្លេះ ខណៈដែឡភាគីអ៊ុយក្រែនបានអះអាង នៅថ្ងៃជាមួយគ្នាថា កងទ័ពរបស់ខ្លួនបានស្ទាក់ចាប់យានដ្រូនរុស្ស៊ីជាច្រើនគ្រឿង។

នៅក្នុងសេចក្ដីរាយការថ្មីៗស្ដីពីជម្លោះនេះ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ទីកន្លែងដែលបានតម្រង់គោលដៅវាយប្រហា រក្នុងនោះរួមមាន យន្ដហោះ យានដ្រូនកន្លែងផលិតនាវាគ្មានមនុស្សបើក និងសហគ្រាសថែរក្សា ប្រព័ន្ធមីស៊ីលកលយុទ្ធនិងទីកន្លែងឈរជើងបាញ់មីស៊ីលចហ្វូងផងដែរ។

ខាងភាគីរុស្ស៊ីបាននិយាយថា កន្លែងដាក់ពង្រាយទ័ពអ៊ុយក្រែន ហើយនិងទ័ពស៊ីឈ្នួលបរទេសក៏ត្រូវ បានវាយប្រហារចំផងដែរ។

ខណៈនេះ នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បាននិយាយថា មានការប៉ះទង្គិចគ្នា៨៧លើក នៅរយៈពេល២៤ម៉ោងកន្លងទៅនេះ ដោយគោលដៅតំរ៉ង់ទៅរក កន្លែងប្រូលផ្ដុំបុគ្គលិកយោធា អាវុធ តំបន់ប្រមូល សម្ភារៈសឹក មជ្ឈមណ្ឌុលបញ្ជាការ ហើយនិងឃ្លាំងស្ដុកគ្រាប់រំសេវរបស់រុស្ស៊ី។

អ៊ុយក្រែនថែមទាំងបាននិយាយថា ខ្លូនបានចាប់យានដ្រូនបាន២៣គ្រឿងក្នុងចំណោមយានដ្រូន៣១គ្រៅងដែលបានចាប់ផ្ដើមបាញ់ដោយកងទ័ពរុស្ស៊ីនៅប៉ុន្មានម៉ោងមុនកាលពីថ្ងៃសៅរ៍។

លោកអូលេ ស៊ីញីបូវ(Oleh Syniehubov) រដ្ឋបាលយោភូមិភាគខេត្ដខាគីវបាននិយាយនៅលើប្រព័ន្ធ ផ្សព្វផ្សាយបណ្ដាញសង្គមកាលពីថ្ងៃសៅរ៍ថា រុស្ស៊ីបានចាប់ផ្ដើមវាយប្រហារតាមអាកាសលើក្រុងខាគីវជាមួយនឹងយានដ្រូន១០គ្រឿងបណ្ដាលអោយមានភ្លើងឆេះដេប៉ូស្ដុកប្រេង១កន្លែង និងបានសម្លាប់មនុស្សអស់៧នាក់ក្នុងនោះមានក្មេង៣នាក់ផងដែរ៕



អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm