ក្រសួងសុខាភិបាលតំបន់ហ្កហ្សា បាននិយាយ កាលពីថ្ងៃសៅរ៍ថា ចំនួនជនជាតិប៉ាឡេស្ទីន បានស្លាប់ពីការបន្ដការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា បានឡើងដល់ជាង២៨.០០០នាក់ហើយ។

ក្រសួងសុខាភិបាល បាននិយាយ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន១១៧នាក់ និង១៥២នាក់ទៀតរងរបួសនៅក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ដែលធ្វើអោយអ្នកស្លាប់សរុបទាំងអស់២៨.០៦៤នាក់ និងអ្នករបួសឡើងដល់៦៧.៦១១នាក់ ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសបានផ្ទុះឡើងកាលពីថ្ងៃទី៧តុលាឆ្នាំ២០២៣មកម៉្លេះ។

កាលពីថ្ងៃសុក្រ នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ បានណែនាំឲ្យកងទ័ពត្រៀមផែនការសម្រាប់ប្រតិបត្ដិការថ្មើរជើងក្នុងក្រុងរ៉ាហ្វា(Rafah) ដើម្បីបោសសម្អាតកងពលតូចហាម៉ាស ដែលនៅសេសសល់។
ចំណែកការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលដែលដឹកនាំដោយក្រុមហាម៉ាសបានព្រមាន កាលពីថ្ងៃសៅរ៍ពីគ្រោះហន្ដរាយសកល ប្រសិនបើអ៊ីស្រាអែលហ៊ានធ្វប្រតិបត្ដការយោធាក្នុងក្រុងរ៉ាហ្វា ជាក្រុងដែលមានជនជាតិប៉ាឡេស្ទីនបាត់បង់ទីជម្រកយ៉ាងហោចណាស់ ១,៤លាននាក់ដែររស់នៅ៕អត្ថបទ មករា