ប្រជាជននៅតំបន់ហ្កាហ្សាខាងជើង កំពុងស៊ូទ្រាំនឹងគ្រោះទុរ្ភិក្ស

2024/02/11 11:41:46 pm        324

យោងតាមសេចក្ដីរាយការណ៍របស់បណ្ដាញទូរទស្សន៍សកលចិនឬCGTN កាលពីថ្ងសៅរ៍បានឲ្យដឹងថា ប្រជាជនដែលកំពុងរស់នៅភាគខាងជើងតំបន់ហ្កាហ្សា ស្រ្ទីប កំពុងស៊ូទ្រាំនឹងគ្រោះទុរ្ភិក្ស ជាមួយនឹងកង្វះការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។

នៅក្នុងការរាយណ៍ការផ្ទាល់ នាងនួរ ហារ៉ាហ្ស៊ីន (Noor Harazeen) ជាអ្នកសារព័ត៌មានឲ្យទូរទស្សន៍CGTNដែលមានមូលដ្ឋានក្នុងតំបន់ហ្កាហ្សា ស្រ្ទីប បាននិយាយថា ឥឡូវនេះ តំបន់ហ្កាហ្សា ត្រូវបានគេដាក់អោយនៅឯកោចូលទៅជាតំបន់ពីរ ដែលជាតំបន់ហ្កាហ្សាខាងជើង និងកណ្ដាល ហើយនិងហ្កាហ្សាខាងត្បូង ហើយជំនួយភាគច្រើនចូលក្នុងភាគខាងត្បូង និងហ្កាហ្សាកណ្ដាលតាមរយៈព្រំដែនឆ្លងកាត់រ៉ហ្វា។

យោងតាមអ្នករាយការណ៍ បានអោយដឹងថា ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានថ្លែងរួចជាស្រេចហើយពីចំនួនមនុស្សស្លាប់ ដោយសារតែកង្វះស្បៀង និងទឹក និងកង្វះថ្នាំសង្កូវ ហើយនិងកង្វះការផ្គត់ផ្គង់ វេជ្ជសាស្រ្ដនៅក្នុងតំបន់ហ្កាហ្សាខាងជើង។

កាលពីថ្ងៃពុធ រដ្ឋមន្រ្ដីសុខាភិបាលប៉ាឡេស្ទីនអ្នកស្រីម៉ៃ អាល់ កៃឡា(Mai al-Kaila)បានប្រកាសថា វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យចំនួន៣៤០នាក់ ក្នុងផ្នែកសុខាភិបាល ត្រូវបានសម្លាប់ ដោយសារតែការបន្ដការសង្រ្គាមរបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី៧តុលាឆ្នាំ២០២៣មកម៉្លេះ។

នាង ហារ៉ាហ្ស៊ីន (Harazeen) បានបន្ថែមថា ក្នុងអំឡុងពេលតវ៉ាដែលរៀបចំដោយក្រសួងសុខាភិបាល និងផ្នែកសុខាភិបាលប៉ាលេស្ទីននៅពីមុខទីស្នាក់ការរបស់អង្គការសហប្រជាជាតិក្នុងក្រុងរ៉ាម៉ាឡា(Ramallah)ដែលមានវេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យប្រមាណជា៩០០នាក់ បានរងរបួស ខណៈអាជ្ញាធរអ៊ីស្រាអែល បានចាប់ខ្លួនមនុស្សប្រមាណជា១០០នាក់។


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm