ក្រចេះ៖ កូនសត្វផ្សោតទើបតែកើតថ្មីមួយក្បាល មានអាយុប្រមាណជា០២ថ្ងៃ ត្រូវបាន ស្រាវជ្រាវឃើញនៅវេលាម៉ោងប្រមាណ១០:៤៥នាទី ថ្ងៃត្រង់ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអន្លង់កាំពី - ជ្រោយបន្ទាយ ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះ ត្រូវបានប្រទះឃើញដោយក្រុមឆ្មាំទន្លេដែលកំពុងចុះល្បាត និងបានរាយការណ៍ជូនក្រុមការងារស្រាវជ្រាវ ដើម្បីចុះស្រាវជ្រាវ និងថតយករូបជាក់ស្តែង។ កូនផ្សោតទើបនឹងកើតថ្មីនេះស្ថិតក្នុងក្រុមហ្វូងសត្វផ្សោតធំដែលមានចំនួនប្រមាណ ០៦ក្បាល។ នេះគឺជាកូនផ្សោតទី១ ដែលបានកត់ត្រានៅក្នុងឆ្នាំ ២០២៤ នេះ ។នេះបើយោងតាមប្រភពពីក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ បានចេញផ្សាយ៕


