អ្នកនាំពាក្យ៖ យុទ្ធនាការចែកជូនពលរដ្ឋដាំកូនឈើដោយឥតគិតថ្លៃចំនួន ១លានដើម នៅក្នុងឆ្នាំ២០២៤ នឹងទទួលបានជោគជ័យ

2024/02/12 09:29:07 am        167

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងបរិស្ថាន តាមរយះ មន្រ្តីឧទ្យានុរក្ស នៃ​មន្ទីរបរិស្ថានរាជធានី និងខេត្តនានា បានបណ្តុះកូនឈើចំនួន ៤១៦,១៦៣ដើម សម្រាប់​យុទ្ធនា​ការ ១០ តុលា ឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ស្តីពីការចែកជូនកូនឈើជាង ១លាន​ដើម​ជា​រៀង​រាល់​ឆ្នាំ ជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីដាំ និងស្តារព្រៃឈើឡើងវិញឱ្យបានជាង ៦០% នៅ​ឆ្នាំ​២០៥០។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួង​មាន​កូន​ឈើជាង៧០ម៉ឺនដើមក្នុងដៃ ទី១ គឺមន្ទីរបរិស្ថាន​បាន​បណ្តុះបាន​កូន​ឈើ​ចំនួន​ជាង​៤០​ម៉ឺន​ដើម ទី២ គឺក្រសួងបានទទួល កូនត្នោតចំនួនជាង៣០ម៉ឺនដើម ដែលជាអំណោយដ៏ថ្លៃថ្លា របស់​ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ជូនក្នុង១ឆ្នាំបន្ថែមទៀត ។

មន្រ្តី​នាំពាក្យក្រសួងបរិស្ថាន បានវាយតម្លៃថាយុទ្ធនាការ ១០ តុលា ចែកជូនកូនឈើជាង ១លាន​ដើម​ជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋដាំរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងទទួលបានជោគជ័យ ដោយ​មន្ត្រីបរិស្ថាននៅតាមមន្ទីរទូទាំងរាជធានី-ខេត្ត បន្តបណ្តុះកូនឈើគ្រប់ប្រភេទ ដើម្បី​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ ជាបន្តបន្ទាប់ ដើម្បីចែក​ជូន​ប្រជាពលរដ្ឋ​ចាប់​ពី​ខែកក្កដា​ខាង​មុខ​តាម​គ្រោង​ទុក​។

ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងផងដែរថា គិតចាប់ផ្តើមពីថ្ងៃបើកយុទ្ធនាការ ១០ តុលា មក​ទល់​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ២០២៤ មន្រ្តីក្រសួងបរិស្ថានបានចែកកូនឈើគ្រប់ប្រភេទ (កូនឈើប្រណិត និង​ឈើហូបផ្លែ) ចំនួន ២០០,៥៦២ដើម រួចជាស្រេច ទៅដល់ប្រជាពលរដ្ឋ ដើម្បីដាំស្តារ​ព្រៃ​រិច​រឹល ដាំនៅតាមមូលដ្ឋាន តាមសហគមន៍ ដាំនៅតាមសាលារៀន វត្តអារាម ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែល​បានរំលេចចេញនូវការងារអាទិភាពចំនួន៣ រួមមាន ភាពស្អាត ភាពបៃតង និងចីរភាព។ ក្នុង​មុំផែន​ការអាទិភាពទី២ ភាពបៃតង ក្រសួងបរិស្ថាននិងអនុវត្តដោយពង្រីកចលនាដាំដើមឈើ ជំរុញ​ការ​គ្រប់គ្រងតំបន់ការពារ ធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។

មន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ផែនការយុទ្ធសាស្រ្តទី២នេះ បានរៀបចំ​ឡើង​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង ការប្រែប្រួល អាកាសធាតុ ដែលយកចិត្តទុកជាសំខាន់ គឺជំរុញការ​បណ្តុះ និង​ដាំ​កូន​ឈើ សំដៅបង្កើន គម្របព្រៃឱ្យដល់៦០% នៅឆ្នាំ២០៥០។

លើស​ពីនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់​ចេញ​នូវ​វិធានការ​ចំនួន​៤ សម្រាប់ការគ្រប់គ្រង ធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ និងការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ឱ្យមានប្រសិទ្ធភាព រួមមាន ការអនុវត្តច្បាប់១០០% មិនអត់ឱនចំពោះឧក្រិដ្ឋកម្ម ធនធាន​ធម្មជាតិ និងពង្រឹងសហការឱ្យកាន់ស្អិតរមួត ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ទប់​ស្កាត់​បទ​ល្មើស​ធនធានធម្មជាតិ ក៏ដូជាសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងបញ្ជា​ការដ្ឋាន​កង​រាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់បន្ថែមទៀត និង​បង្កើត​ផែនការ​ដាំដើមឈើឡើងវិញ និងការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព។

លើសពីនេះ ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ សហគមន៍​មូលដ្ឋានឆ្នាំ២០២៤-២០២៨ ដែលជាសមិទ្ធផលថ្មីមួយទៀត របស់ក្រសួងបរិស្ថាន ដែល​បន្តគាំទ្រលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន តាមរយៈការជំរុញទេសចរណ៍ធម្មជាតិ និ​ង​កៀរ​គរការចូលរួមពីវិស័យឯកជន ដើម្បីជម្រើសមុខរបរ ព្រមទាំងលើកទឹកចិត្ត ឱ្យសហគមន៍​ដាំ​ដើម​ឈើ​ដែលមានប្រយោជន៍ និងឈានទៅសហគមន៍អព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា ក្នុងរយៈពេលជិត៧ខែ ចាប់តាំងពីការបង្កើតបានរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ នៃ​រដ្ឋសភា ដឹកនាំនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណា​ចក្រក​ម្ពុជា បានសម្រេចសមិទ្ធផលធំៗ នៃផែនការសកម្មភាពក្នុងវិស័យបរិស្ថាន តាមរយៈ​យុទ្ធសាស្រ្ត​ចក្រា​វិស័យបរិស្ថាន ២០២៣-២០២៨ ដែលកំពុងអនុវត្ត​ស្រប​តាម​កម្ម​វិធី​នយោបាយ​របស់​រាជ​រដ្ឋាភិបាល និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានចាត់ ទុកការកែ​ទម្រង់​ការ​គ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាការងារអាទិភាពមួយ ក្នុងចំណោមការងារ​អាទិភាព របស់រាជរដ្ឋាភិបាល ហើយបានដាក់បញ្ចូល នូវក្របខណ្ឌការងារ​របស់​ក្រសួង​បរិស្ថាន​ចំនួន​៥ រួមមាន៖ ការកាត់បន្ថយការបំពុលបរិស្ថាន, ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ, ការអប់រំផ្សព្វផ្សាយបរិស្ថាន និងការប្រែប្រួលអាកាសធាតុ, ទំនើបកម្មរដ្ឋបាល និងហិរញ្ញវត្ថុ​ប្រកប​ដោយ​ចីរភាព, និងការលើកកម្ពស់ការទូតបៃតង៕

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am