កោះ​តៃវ៉ាន់​ពន្យារពេល​ការបោះឆ្នោត​ប្រជាមតិ​ក្នុង​ក្តី​បារម្ភ​ពី​វីរុស ​Covid-19

2021/07/03 11:37:51 am        179

កោះ​តៃវ៉ាន់៖ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​បាន​និយាយ​ថា កោះ​តៃវ៉ាន់​នឹង​ពន្យារពេល​ការ​បោះ​ឆ្នោត​ប្រជាមតិ​ដែល​កំណត់​នៅ​ចុង​ខែក្រោយ​ ដោយសារ​ការ​ព្រួយ​បារម្ភ​អំពី​ការ​រីក​រាលដាល​នៃ​វីរុស​ COVID-19 ខណៈ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​ផ្ទុះ​ឡើងការ​ឆ្លង​ថ្មី​ នៅ​ទីផ្សារ​អាហារ​ក្នុង​ក្រុង​តៃប៉ិ​។

​កោះ​តៃវ៉ាន់​បាន​ដោះស្រាយ​ជាមួយ​នឹង​ការ​ឆ្លង​ជា​ចង្កោម​ក្នុង​សហគមន៍​ ចាប់​តាំង​ពី​ពាក់កណ្តាល​ខែ​ឧសភា ប៉ុន្តែ​ចំនួន​នៃ​ការ​ឆ្លង​បាន​ចាប់ផ្តើម​មាន​ស្ថិរភាព​ នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ហើយ​នៅ​តែ​មាន​ការ​ឆ្លង​កំរិត​ទាប​។ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​របស់​កោះ​តៃវ៉ាន់​បាន​និយាយ​ថា ការ​បោះ​ឆ្នោត​ប្រជាមតិ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៨ ខែ​សីហា នឹង​ត្រូវ​ពន្យារពេល​រហូតដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូដោយសារ​ស្ថានភាព​នៃ​វីរុស​ Covid-19​។​ លោក Lee Chin-yung ប្រធាន​គណៈកម្មការ​បាន​និយាយ​ថា ដោយសារតែ​ថ្ងៃ​បោះឆ្នោត​ប្រជាមតិ​នឹង​ក្លាយ​ជា​ថ្ងៃ​ធ្វើដំណើរ​ និង​ការ​ជួប​ជុំ​ប្រជាជន​ច្រើន​បំផុត​របស់​កោះ ​ក្នុង​ពេល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​រាត​ត្បាត កោះ​តៃវ៉ាន់​នឹង​ចៀសវាង​ផលវិបាក​ធ្ងន់ធ្ងរ ​នៃ​ការ​ផ្ទុះឡើង​ពី​មនុស្ស​ដែល​មក​ជួប​ជុំ​គ្នា​។

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក Chen Shih-chung បាន​និយាយ​ថា​ ការ​ផ្ទុះ​ឡើង​ថ្មី​នៃ​វីរុស​នៅ​ទីផ្សារត្រូវ​បាន​បិទ​រយៈ​ពេល​ ៣​ថ្ងៃ​មក​ហើយ ហើយ​ទំនងជា​មានការ​ឆ្លង​បន្ថែម​ទៀត​ដែល​ត្រូវ​បាន​បញ្ជាក់ ​នៅ​ពេល​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​បាន​ចេញ​មក​។ ​រដ្ឋមន្ត្រី​សុខាភិបាល​និយាយ​ថា យើង​បាន​បន្ត​ការ​ធ្វើ​តេស្ត​ និង​បាន​ប្រកាស​ករណី​ក្នុងស្រុក​ថ្មី​ចំនួន ​៥៧​ករណី ប៉ុន្តែ​បាន​និយាយ​ថា ​៤១​ករណី​នៅ​ផ្សារ​នេះ​មិនទាន់​ត្រូវ​បាន​រាប់បញ្ចូល​ជា​ផ្លូវ​ការ​សរុប​នៅ​ឡើយ​ទេ​។ ផ្សារ​នេះ​ស្ថិតនៅ​ក្នុងស្រុក Wanhua ​របស់​ក្រុង​តៃប៉ិ​ ដែល​ជា​ចំណុច​ក្តៅ​មួយ​ដែល​មាន​ការ​ឆ្លង​ដំបូង​ក្នុង​ខែ​ឧសភា​។ ចំនួន​សរុប​នៃ​ការ​ឆ្លង​នៅ​កោះ​តៃវ៉ាន់​មាន​ចំនួន ១៤.៩១១​ករណី​ចាប់​តាំង​ពី​ការ​រាតត្បាត​វីរុស និង​មាន​អ្នក​ស្លាប់​ចំនួន​ ៦៧៦​នាក់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm