មន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយនៅថ្ងៃចន្ទនេះថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុង រ៉ាហ្វា(Rafah) ភាគខាងត្បូងក្នុងតំបន់ហ្កាហ្សា (Gaza)បានសម្លាប់មនុស្ស ៣៧ នាក់ និងរាប់សិបនាក់រងរបួស បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រាប់អ៊ីស្រាអែលកុំឱ្យវាយប្រហារក្រុងរ៉ាហ្វា ដោយគ្មានផែនការដ៏គួរឱ្យទុកចិត្តដើម្បីការពារជនស៊ីវិល។

ក្រុមអ្នកស្រុកដែលត្រូវបានទាក់ទងដោយសារព័ត៌មាន Reuters ដោយប្រើកម្មវិធីជជែក បាននិយាយថា ការបំផ្ទុះគ្រាប់បែកយ៉ាងខ្លាំងបានបង្កឱ្យមានការភ័យស្លន់ស្លោរីករាលដាលនៅក្នុងទីក្រុងរ៉ាហ្វា ខណៈមនុស្សជាច្រើនកំពុងលង់លក់ក្នុងដំណេកនៅពេលការវាយប្រហារបានចាប់ផ្តើម។
អ្នកខ្លះភ័យខ្លាចថាអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុកដោយថ្មើជើងរបស់ខ្លួនលើរ៉ាហ្វារួចហើ យ។

យោធាអ៊ីស្រាអែលបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើតំបន់ហ្កាហ្សាភាគខាងត្បូង ដែលឥឡូវនេះបាន សន្និដ្ឋានដោយពុំផ្តល់ព័ត៌មានលម្អិតបន្ថែម។
មុនពេលការវាយលុកកាលពីកន្លងទៅលើទីក្រុងហ្កាហ្សា យោធាអ៊ីស្រាអែលបានបញ្ជាឱ្យជនស៊ីវិលចាកចេញដោយមិនបានរៀបចំផែនការជម្លៀសជាក់លាក់ណាមួយឡើយ។
ភ្នាក់ងារជំនួយនិយាយថា ការវាយប្រហារលើក្រុង Rafah នឹងក្លាយជាមហន្តរាយ។ ទោះនោះជាកន្លែងសុវត្ថិភាពចុងក្រោយនៅក្នុងតំបន់ ដែលត្រូវបានបំផ្លិចបំផ្លាញដោយការវាយលុករបស់យោធាអ៊ីស្រាអែល៕