រយៈពេល១ខែដើមឆ្នាំ២០២៤នេះ កម្ពុជារកចំណូលពីការនាំចេញអង្ករបានជាង ៣២ លានដុល្លារ

2024/02/12 11:01:36 am        136

ត្រឹមរយៈពេល១ខែដំបូងដើមឆ្នាំ២០២៤នេះ ការនាំចេញអង្កររបស់កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​ចំនួនសរុបជាង ៤៦ ពាន់តោនដែលគិតជាទឹកប្រាក់មានចំនួនប្រមាណ ៣២,៦២ លាន​ដុល្លារអាម៉េរិកកើនឡើង ២៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣កន្លងទៅ។

យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ទីផ្សារ​ដែល​ជា​គោល​ដៅ​របស់​កម្ពុជា ក្នុងការនាំចេញអង្ករទៅដាក់លក់នោះ មានចំនួន ៤២ ប្រទេស នៅទូទាំង​ពិភព​លោក​។ ក្នុងនោះនៅប្រទេសអឺរ៉ុបចំនួន ២២ សរុបចំនួនជាង ២ ម៉ឺន ៥ពាន់តោន ដែលមានតម្លៃសរុប ៨,៨៥ លានដុល្លារ។ អឺរ៉ុបបានលេចចេញជាទីផ្សារធំជាងគេ ដែលមានចំនួន ៥៤% នៃការ​នាំ​ចេញ​អង្ករ​សរុបរបស់កម្ពុជា។

របាយការណ៍ដដែលបានឲ្យដឹងថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាបាននាំ​ចេញ​អង្ករ​ទៅ​កាន់​គោល​ដៅ​ចំនួន៥ រួមមាន ទីម័រខាងកើតចំនួនជិត ២ម៉ឺនតោន ដែលមានតម្លៃ ៨,៣០ លាន​ដុល្លារ​។ បន្ថែមពីនេះកម្ពុជាបាននាំចេញអង្ករចំនួន ៥,១៧១ តោន មានតម្លៃ ២,៩៣ លានដុល្លារ ទៅ​កាន់​ប្រទេស​ចិន ក៏ដូចជាទៅកាន់គោលដៅចំនួន ១៣ ផ្សេងទៀត ដូចជា អាហ្រ្វិក មជ្ឈិមបូព៌ា សហ​រដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងនូវែលសេឡង់ ដែលសរុបចំនួនជាង ៤ ពាន់តោនតោន មាន​តម្លៃប្រមាណ ២,៥៥ លានដុល្លារ។

របាយការណ៍បញ្ជាក់ថា ចំពោះការនាំចេញស្រូវទៅកាន់ប្រទេសជិតខាងរបស់កម្ពុជា មាន​ចំនួន​សរុប​ ៥៨ ម៉ឺនតោន ដែលស្មើនឹងទឹកប្រាក់ប្រមាណជាង ១៨០ លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ​។ ក្នុងចំណោមការនាំចេញទាំងនេះ ៤៧% ត្រូវបាន​ធ្វើ​ឡើង​តាមរយៈ​សំណើជា​ផ្លូវ​ការ​សម្រាប់​ការ​បញ្ជាក់ដែលបានអនុម័តដោយអាជ្ញាធរពាក់ព័ន្ធ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រុមហ៊ុនមកពីតំបន់មជ្ឈិមបូព៌ាមួយចាប់អារម្មណ៍លើការវិនិយោគវិស័យជាច្រើននៅកម្ពុជា
2025/05/01 11:13:59 am        1
ជាលើកទី១ ដែលព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅខេត្តកំពង់ឆ្នាំង
2025/05/01 11:12:29 am        1
ជាលើកទី១ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល​ប្រព្រឹត្តទៅនៅខេត្តកំពង់ឆ្នាំង
2025/05/01 11:02:20 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហ៊ុនមកពីតំបន់មជ្ឈិមបូព៌ាមួយចាប់អារម្មណ៍លើការវិនិយោគវិស័យជាច្រើននៅកម្ពុជា

2025/05/01 11:13:59 am
​ជាលើកទី១ ដែលព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅខេត្តកំពង់ឆ្នាំង
2025/05/01 11:12:29 am
​លោក Putin បើកចំហចំពោះសន្តិភាពអ៊ុយក្រែន ប៉ុន្តែកិច្ចព្រមព្រៀងឆាប់ៗ ពិបាកសម្រេចបាន
2025/05/01 11:11:48 am
​អាមេរិក ដាក់គោលដៅលើអ៊ីរ៉ង់ ជាមួយនឹងទណ្ឌកម្មថ្មីៗ មុនកិច្ចចរចានុយក្លេអ៊ែរជុំបន្ទាប់
2025/05/01 11:09:09 am
​អាមេរិកជំរុញឲ្យឥណ្ឌា និងប៉ាគីស្ថាន ធ្វើការជាមួយគ្នាដើម្បីកាត់បន្ថយភាពតានតឹង
2025/05/01 11:05:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/30 08:01:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/30 07:36:57 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/29 11:28:01 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am