ការផ្ទុះ បានកើតឡើង នៅក្រុងខាគីវ( Kharkiv) នៅល្ងាចថ្ងៃអាទិត្យ ខណៈដែលប្រជាជនរុស្ស៊ី បានវាយប្រហារទីក្រុងនេះ។ នៅម៉ោង ២៣:០២ កងទ័ពអាកាស បានរាយការណ៍ពីការគម្រាមកំហែងដោយមីស៊ីលនៅតំបន់ខាគីវ (Kharkiv)។

យោងតាមសារព័ត៌មាន Suspilne សំឡេងគ្រាប់ផ្ទុះ ត្រូវបានគេឮ នៅក្នុងទីក្រុងនេះ។
លោក អូឡេ ស៊ីនីហ៊ុបូវ (Oleh Syniehubov) ប្រធានរដ្ឋបាលយោធាតំបន់ខាគីវ បានបង្ហោះនៅលើបណ្តាញសង្គម Telegram របស់ខ្លួនថា៖«អ្នកកាន់កាប់ទាំង កំពុងធ្វើការវាយប្រហារ សូមស្នាក់នៅក្នុងជម្រក ដើម្បីសុវត្ថិភាព!»
អភិបាលក្រុងខាគីវ លោក អ៊ីហ័រ តេរេកហូវ ( Ihor Terekhov) ក៏បានរាយការណ៍ថា សំឡេងគ្រាប់ផ្ទុះជាច្រើនគ្រាប់ ត្រូវបានគេឮនៅក្នុងទីក្រុង។
ក្រោយមក លោក ស៊ីនីហ៊ុបូវ បានបន្ថែមថា ជនជាតិរុស្ស៊ី បានវាយលុកទីក្រុងលីអ៊ុបូទីន ( Lyubotyn) នៅក្នុងតំបន់ខាគីវ។

របាយការណ៍ដំបូង បាននិយាយថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងជាមួយនឹងមីស៊ីល S-300 ពីទីក្រុងបែលហ្គោរូដ ( Belgorod) ។ ពុំមានព័ត៌មានអំពីការស្លាប់ និងរបួសទេ។
លោកបានសរសេរថា៖«ផ្នែកខាងមុខនៃអគារដែលមិនមែនជាលំនៅដ្ឋាន ត្រូវបានខូចខាត។ ការត្រួតពិនិត្យទីតាំង[វាយប្រហារ] កំពុងដំណើរការ»។