ទេសចរ ១ម៉ឺន៦ពាន់នាក់មកលេងខេត្តកោះកុង អំឡុងបុណ្យចូលឆ្នាំចិន៣ថ្ងៃ

2024/02/12 07:44:50 pm        156

មន្រ្តីមន្ទីរទេសចរណ៍ខេត្តកោះកុង បង្ហាញថា ៣ថ្ងៃអំឡុងពិធីបុណ្យចូលឆ្នាំចិនវៀតណាម មាន​អ្នក​ទេសចរសរុបប្រមាណ១ម៉ឺន៦ពាន់នាក់ មានមកលេងលំហែនៅតាមរមណីយដ្ឋានក្នុងខេត្ត។

គិតចាប់​ពី​ថ្ងៃទី៩ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ខេត្តកោះកុងបានស្វាគមន៍ទទួលភ្ញៀវទេសចរសរុប១៦.៣៩៩នាក់ ដោយតួលេខ​នេះ​បាន​កើន​ឡើង​ ៥.៧៦៣នាក់ ស្មើនឹង៥៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ក្នុងនោះ​ភ្ញៀវ​បរទេស​ចំនួន៣៥៥នាក់។

លោក សាគុណ ភក្តី ប្រធានការិយាល័យព័ត៌មាន និងផ្សព្វផ្សាយនៃមន្ទីរទេសចរណ៍ខេត្តកោះកុង បាន​ឱ្យដឹងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាន​សម្រុក​ទៅ​លេង​ឆ្នេរ​សមុទ្រនៅរមណីយដ្ឋានកោះស្តេច ដែលស្ថិតនៅក្នុងស្រុកគិរីសារគរ គឺមាន​ចំនួន​ច្រើន​ជាង​គេ ព្រោះទីនោះមានសក្តានុពលទេសចរធម្មជាតិទាក់ទាញខ្លាំង។

លោក សាគុណ ភក្តី បន្ថែមថា ក្រៅពីតំបន់ទេសចរណ៍កោះស្តេច ពលរដ្ឋ និងអ្នក​ទេសចរ​មក​ពី​បណ្តា​រាជ​ធានីខេត្ត ក៏ទៅលេងកម្សាន្តឆ្នេរនេសាទ ស្រុកស្រែអំបិល ឆ្នេរប៉ាក់​ខ្លង​ស្ថិត​នៅ​ស្រុក​មណ្ឌល​សីមា និងតំបន់ធម្មជាតិនៅស្រុកថ្មបាំងផងដែរ។ ដោយឡែកតម្លៃចំណីអាហារ និង​សេវា​កម្ម​ស្នាក់​នៅមួយចំនួន បានតម្លើងថ្លៃសេវារបស់ខ្លួន ទោះបីជា​មាន​ការ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ពី​មន្រ្តី​ជំនាញ ព្រមទាំងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានក៏ដោយ។

លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ ថ្លែងថា ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិនវៀតណាម លំហូ​ភ្ញៀវ​ទេសចរ​គ្រប់មជ្ឈដ្ឋានបានសម្រុកចូលមកលេងកម្សាន្តច្រើនខ្លាំងមែនទែន ធៀបនឹង​ឆ្នាំ​កន្លង​ទៅ​។ ទន្ទឹមនោះ តាមផែនការបទបញ្ជារបស់លោក ចេង មុន្នីរិទ្ធ អភិបាលស្រុកគិរីសាគរ គឺលោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ បាន​ចាត់​ពង្រាយ​កង​កម្លាំង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ចុះ​ល្បាត​ការ​ពារ​សុវត្ថិភាព​សន្តិសុខ​សណ្តាប់​ធ្នាប់​តាម​គោល​ដៅ​ទេសចរណ៍​នានា​ក្នុង​ដែន​គ្រប់​គ្រង​របស់​ខ្លួន​ផងដែរ ដោយមិនបាតុភាពបញ្ហាអ្វីកើតមានឡើងនោះទេ។

បន្ថែម​លើនេះ លោកអភិបាលរងស្រុក ក៏ពន្យល់ណែនាំដល់អ្នកទេសចរទាំងអស់ ចូលរួមថែ​រក្សា​បរិស្ថាន​អនាម័យ​សោភ័ណ្ឌភាព ក្រោយស្នាក់នៅ ឬបរិភោគចំណី​រួច​រាល់​ត្រូវ​វេច​ខ្ចប់​ដាក់​ធុង​សំរាម​ឱ្យ​ត្រឹម​ត្រូវ ដើម្បីរមណីយដ្ឋានស្រស់ស្អាត៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm