ប្រទេសកូរ៉េខាងជើងបានរិះគន់ឥទ្ធិពលរបស់សហរដ្ឋអាមេរិកក្នុងប្រទេសអ៊ីស្រាអែល និងមជ្ឈិមបូព៌ា ខណៈបណ្ដាមេដឹកនាំពិភពលោកបានធ្វើការរួមគ្នាជាមួយប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានសង្គ្រាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។

លោក យ៉ាង មីយុង ស៊ុង (Yang Myong-sung)អគ្គលេខាធិការនៃសមាគមកូរ៉េខាងជើង-អារ៉ាប់ បានចេញសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងការបរទេសកូរ៉េខាងជើង ដែលក្នុងនោះលោកបាននិយាយថា ការថ្កោលទោសជាអន្តរជាតិចំពោះសហរដ្ឋអាមេរិក លើទង្វើគាំទ្រឥតងាករេរបស់អ៊ីស្រាអែល បានកើនឡើង។
លោក Yang បាននិយាយថា ការថ្កោលទោសជាអន្តរជាតិកំពុងកើនឡើងប្រឆាំងនឹងសហរដ្ឋអាមេរិក និងលោកខាងលិចចំពោះការគាំទ្រជាឯកតោភាគីលើអាកប្បកិរិយាប្រល័យពូជសាសន៍ដ៏អមនុស្សធម៌របស់ពួកអ្នករស់ឡើងវិញជ្វីហ្វអ៊ីស្រាអែល។

លោក Yang បានចង្អុលទៅអ្វីដែលលោកហៅថា "ស្តង់ដារ២" នៅក្នុងរបៀបដែលសហរដ្ឋអាមេរិកឆ្លើយតបចំពោះសង្រ្គាមនៅអ៊ុយក្រែន និងសង្រ្គាមនៅហ្កាហ្សា។ ក្ដីបារម្ភនៃ "អំពើពុតត្បុត" បែបនេះត្រូវបានលើកឡើងដោយមេដឹកនាំពិភពលោកភាគខាងត្បូង ចាប់តាំងពីថ្ងៃទី ៧ខែតុលា នៅពេល ភាពតានតឹងរវាងក្រុមហាម៉ាស និងអ៊ីស្រាអែលបានកើនឡើង។

លោក Yang បាននិយាយមុនសំដៅលើអ៊ីស្រាអែលថាជាផ្សិតពុល ត្រូវបានដាំដោយបណ្ដាប្រទេសលោកខាងលិចថា នេះគឺជាការថ្កោលទោសដ៏ត្រឹមត្រូវចំពោះទង្វើរបស់សហរដ្ឋអាមេរិក និងលោកខាងលិច ដែលបានថ្កោលទោសរុស្ស៊ី ជាប្រទេសស្លូតត្រង់ថាជាអ្នកឈ្លានពាន នៅក្នុងបរិបទរបស់អ៊ុយក្រែន ខណៈបានបិទភ្នែកចំពោះឧក្រិដ្ឋកម្មដ៏សាហាវរបស់អ៊ីស្រាអែល ។
លោកបានកំណត់លក្ខណៈរបស់សហរដ្ឋអាមេរិក និងលោកខាងលិចថា ជាការប្រើប្រាស់អ៊ីស្រាអែលដើម្បីរក្សាឥទ្ធិពលរបស់ខ្លួននៅមជ្ឈិមបូព៌ា ដោយបង្កើតភាពផ្ទុយគ្នារវាងជនជាតិជ្វីហ្វ និងជនជាតិអារ៉ាប់៕