លោក ចូសិប បូរ៉ែល (Josep Borrell) ប្រមុខការទូតរបស់សហភាពអឺរ៉ុប បានធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួបជាមួយមន្ត្រីកំពូលៗរបស់ប្រទេសនេះ នៅក្នុងអ្វីដែលឥឡូវនេះបានក្លាយជាដំណើរទស្សនកិច្ចជាទៀងទាត់នៃការគាំទ្រ។

ទស្សនកិច្ចអ៊ុយក្រែនជាលើកទី៤ ក្នុងរយៈពេលពីរឆ្នាំ លោកបូរ៉ែល មានភាពច្បាស់លាស់ក្នុងការជំរុញឲ្យផ្នែករបស់ខ្លួន ធ្វើបន្ថែមទៀតសម្រាប់អ៊ុយក្រែន។

លោក បានប្រាប់សារព័ត៌មាន Kyiv Independent ក្នុងងអំឡុងដំណើរទស្សនកិច្ចរបស់ខ្លួនទៅកាន់ទីក្រុងគីវ កាលពីថ្ងៃទី៧ ខែកុម្ភៈ ថា៖«នៅចុងឆ្នាំនេះ សហភាពអឺរ៉ុប នឹងផ្តល់អំណោយដល់អ៊ុយក្រែននូវគ្រាប់កាំភ្លើងធំជាង មួយលានគ្រាប់ ដោយបន្ថែមថា ផលិតកម្មយោធារបស់សហភាពអឺរ៉ុប បានកើនឡើង ៤០ភាគរយ ចាប់តាំងពីដើមឆ្នាំ ២០២២។

គិតត្រឹមខែកុម្ភៈ សមាជិកសហភាពអឺរ៉ុប បានផ្តល់ឲ្យអ៊ុយក្រែនតិចជាងពាក់កណ្តាលនៃចំនួនដែលបានសន្យា ដែលដំបូងនឹងត្រូវកំណត់ពេញលេញត្រឹមខែមីនា ឆ្នាំ ២០២៤។
លោកបូរ៉ែល ក៏បានជំរុញឲ្យផ្តល់កញ្ចប់ជំនួយសេដ្ឋកិច្ច និងយោធាជាច្រើនពាន់លានដល់អ៊ុយក្រែន និងការកើនឡើងសម្ពាធទណ្ឌកម្មលើរុស្ស៊ី។