រដ្ឋាភិបាលប្រទេសប៉េរូ បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន សម្រាប់ស្រុកយ៉ាងហោចណាស់ចំនួន ៩៦ស្រុក ក្នុងតំបន់ចំនួន ១៥ របស់ប្រទេសនេះ ដោយសារការបំផ្លាញបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ការសម្រេចរបស់រដ្ឋាភិបាល ដែលចូលជាធរមានសម្រាប់រយៈពេល ៦០ ថ្ងៃ បណ្តាលឱ្យមាន ការអនុវត្តវិធានការបន្ទាន់ និងចាំបាច់ ព្រមទាំងសកម្មភាពសម្រាប់ការឆ្លើយតប និងការស្តារឡើងវិញសមស្រប។

ច្បាប់មួយ ដែលសម្របសម្រួលដល់ការផ្តល់ស្បៀងអាហារ និងការដឹកជញ្ជូនជំនួយក្នុងពេលគ្រោះមហន្តរាយធម្មជាតិ ត្រូវបានធ្វើរៀបចំឡើង។
ជាមួយគ្នានេះ សេវាមួយចំនួនអាចត្រូវបានផ្តល់ឲ្យដោយមិនគិតថ្លៃ ដូចជាការផ្តល់អាហារ ការព្យាបាលវេជ្ជសាស្ត្រ ការដឹកជញ្ជូន និងសេវាផ្សេងៗទៀតដែលអាចជួយដល់អ្នកទាំងឡាយដែលរងគ្រោះដោយសារភ្លៀងធ្លាក់។
ក្រសួងធនធានទឹក និងឧតុនិយមរបស់ប្រទេស បានព្យាករណ៍ថា ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកុម្ភៈ នៅតំបន់ភ្នំ នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ហើយក៏មានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន នៅតំបន់ឆ្នេរភាគខាងជើងផងដែរ។