
ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បានធ្វើបាតុកម្មអង្គុយនៅក្នុងសារមន្ទីរអង់គ្លេស ដោយទាមទារឲ្យក្រុមហ៊ុនប្រេងBP (British Petroleum) បញ្ឈប់ការខួងយកប្រេងនៅឆ្នេរសមុទ្រហ្កាហ្សា(Gaza)។
ក្នុងវីដេអូដែលត្រូវបានគេចែកចាយលើបណ្តាញសង្គម សកម្មជន ដែលខ្លះពាក់ម៉ាស់ និងគ្រវីទង់ជាតិប៉ាឡេស្ទីន បានស្រែកថា៖ «ប្រាក់ចំណេញរបស់អ្នក ត្រូវបានគ្របដណ្ដប់ដោយឈាមប៉ាឡេស្ទីន»។
ក្រុមបាតុករ បានអះអាងថា ក្រុមហ៊ុន BP និងក្រុមហ៊ុនប្រេង និងឧស្ម័នផ្សេងទៀត កំពុងធ្វើឲ្យជម្លោះដែលកំពុងបន្តនៅក្នុងតំបន់នេះ កាន់តែខ្លាំងឡើង ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលសម្រាប់អាជ្ញាប័ណ្ណប្រេង និងឧស្ម័នថ្មីចំនួន១២ នៅឆ្នេរសមុទ្រហ្កាហ្សាខាងលិច។
នៅក្នុងខែធ្នូ សារមន្ទីរអង់គ្លេសនេះ បានប្រកាសកិច្ចព្រមព្រៀងថ្មីរយៈពេល១០ឆ្នាំ មានតម្លៃ១០លានផោនជាមួយក្រុមហ៊ុនប្រេងBP។
ក្រុមបាតុករ ត្រូវបានគេឃើញអង្គុយនៅលើឥដ្ឋក្នុងសាលធំនៃអគារ ដែលកាន់បដាដែលសរសេរថា«ក្រុមហ៊ុនប្រេងBP កំពុងជំរុញឲ្យមានអំពើប្រល័យពូជសាសន៍អាណានិគម»។
ការដាក់ទណ្ឌកម្មថាមពលសម្រាប់ប៉ាឡេស្ទីន បានបង្ហោះនៅលើបណ្តាញសង្គមX ដោយអះអាងទទួលខុសត្រូវចំពោះសកម្មភាពនេះ។
សេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា៖«យើងទើបតែបានកាន់កាប់សារមន្ទីរអង់គ្លេសជាមួយសមមិត្តមកពីសម្ព័ន្ធប៉ាឡេស្ទីនសេរី។
យើងទាមទារឲ្យសារមន្ទីរអង់គ្លេស បញ្ចប់ភាពជាដៃគូរយៈពេល ១០ឆ្នាំរបស់ខ្លួនជាមួយក្រុមហ៊ុនប្រេងBP ដែលជាក្រុមហ៊ុនថាមពលដែលទទួលបានផលចំណេញពីការប្រល័យពូជសាសន៍អាណានិគមរបស់អ៊ីស្រាអែល។