ទាហាន​អាមេរិក​ប្រគល់​មូលដ្ឋានអាកាស​ Bagram ឲ្យ​យោធា​អា​ហ្វ​ហ្គា​នី​ស្ថាន​​

2021/07/03 07:34:24 pm        169

អា​ហ្វ​ហ្គា​នី​ស្ថាន៖ មន្ត្រី​សហរដ្ឋអាមេរិក​ពីរ​រូប​បាន​និយាយ​ថា បន្ទាប់ពី​រយៈពេល​ជិត​ ២០​ឆ្នាំ យោធា​សហរដ្ឋអាមេរិក​បាន​ចាក​ចេញពី​មូលដ្ឋានអាកាស Bagram Airfield ដែល​ជា​ចំណុច​កណ្តាល​នៃ​សង្គ្រាម​របស់​ខ្លួន​ដើម្បី​បណ្ដេញ​ពួក​តា​លី​បង់ និង​តាម​ប្រមាញ់អ្នក​ប្រព្រឹត្ត​ក្រុម​អាល់​កៃ​ដា ​ចំពោះ​ការវាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​៩ ខែ​១១ ឆ្នាំ​២០០១ លើ​អគារ​ពាណិជ្ជកម្ម​សហរ​ដ្ឋអាមេរិក​។​

​មូលដ្ឋាន​អាកាស​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​កងកម្លាំង​សន្តិសុខ ​និង​ការពារ​ជាតិ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​ មន្ត្រី​ម្នាក់​បាន​និយាយ​ថា ​មេបញ្ជាការ​ជាន់ខ្ពស់​រប​ស់​សហរដ្ឋអាមេរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ឧ​ត្ត​ម​សេនីយ៍ Austin S. Miller នៅតែ​រក្សា​នូវ​រាល់​សមត្ថភាព និង​ការ​អនុញ្ញាត​ដើម្បី​ការពារ​កងកម្លាំង​។ ការ​ដក​កងទ័ព​ចេញពី​មូលដ្ឋាន​អាកាស​ Bagram Airfield គឺជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ថា ​ចុងក្រោយ​នៃ​កងទ័ព​អាមេរិក ​២៥០០-៣.៥០០​នាក់​បាន​ចាក​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​ឬ​ជិត​ដល់​ពេល​ចាក​ចេញ រយៈពេល​ប៉ុន្មាន​ខែ​មុន​ការសន្យា​របស់​ប្រធានាធិបតី​លោក Joe Biden ដែលនិយាយ​ថា ​ពួកគេ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា​។​

វា​ច្បាស់​ណាស់ ​បន្ទាប់ពី​ការប្រកាស​កាលពី​ពាក់កណ្ដាល​ខែ​មេសា​ថា ​សហរដ្ឋអាមេរិក​នឹង​បញ្ចប់​សង្គ្រាម​ជា​រៀង​រហូត ដែល​ការ​ចាក​ចេញ​របស់​ទា​ហាន​អាមេរិក និង​សម្ព័ន្ធមិត្ត​ NATO របស់​ខ្លួន​ប្រមាណ ៧.០០០​នាក់​នឹង​ជិត​ដល់​ថ្ងៃ​ទី​៤ ខែ​កក្កដា នៅ​ពេល​ដែល​សហរដ្ឋអាមេរិក​ប្រារព្ធ​ទិវា​ឯករាជ្យ​របស់​ខ្លួន​។ ទាហាន NATO ភាគច្រើន​បាន​ចាកចេញ​ដោយ​ស្ងាត់ស្ងៀម​រួច ទៅ​ហើយ​នៅ​សប្តាហ៍​នេះ​។ សហរដ្ឋអាមេរិក​បាន​បដិសេធ​មិន​និយាយ ​នៅ​ពេល​ណា​ដែល​ទាហាន​អាមេរិក​ចុងក្រោយ​នឹង​ចាក​ចេញពី​អា​ហ្វហ្គា​នី​ស្ថាន ​ដោយ​លើកឡើង​ពី​ការ​ព្រួយ​បារម្ភ​ផ្នែក​សន្តិសុខ ប៉ុន្តែ​ការ​ការពារ​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai នៅ​ទីក្រុង​កា​ប៊ុលនៅតែ​ត្រូវ​បាន​ចរចា​នៅឡើយ​។ ទាហាន​ទួរគី​ និង​សហរដ្ឋអាមេរិក​បច្ចុប្បន្ន​កំពុង​ការពារ​ព្រលាន​យន្តហោះ​នេះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm