ចៅក្រមបញ្ជាឲ្យលោក Elon Musk ផ្ដល់ចម្លើយដល់និយតករ ក្នុងការស៊ើបអង្កេតលើ Twitter ឬ X

2024/02/13 12:00:51 am        58

ចៅក្រមអាមេរិកបានបញ្ជាឲ្យលោក Elon Musk គោរពតាមដីកាកោះហៅ ដើម្បីឆ្លើយសំណួរពីនិយតករ ពាក់ព័ន្ធនឹងការទិញភាគហ៊ុនរបស់ក្រុមហ៊ុនបណ្ដាញសង្គម Twitter របស់ខ្លួន នៅឆ្នាំ២០២៣។

បើយោងតាមឯកសារច្បាប់ បានឲ្យដឹងថា ការសម្រេចនេះកើតឡើងបន្ទាប់ពីលោក Musk ដែលបានបង្កើនភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុន Twitter ដែលឥឡូវនេះហៅថា បណ្ដាញសង្គម X  មុនពេលទិញក្រុមហ៊ុនក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិក មិនបានបង្ហាញការដាក់ប្រាក់ដែលបានគ្រោងទុក នៅក្នុងខែកញ្ញា ឆ្នាំ២០២៣ ជាមួយគណៈកម្មការមូលបត្រ (SEC)។

សេចក្តីសម្រេចរបស់ចៅក្រមរដ្ឋ California លោកស្រី Laurel Beeler ដែលត្រូវបានបោះពុម្ពផ្សាយកាលពីថ្ងៃសៅរ៍ (ទី១០ ខែកុម្ភៈ) និងត្រូវបានឃើញដោយសារព័ត៌មាន AFP បានឲ្យដឹងថា៖«តុលាការផ្តល់ការយសល់ព្រមដល់ស្នើសុំរបស់ SEC ដើម្បីអនុវត្តដីកាកោះហៅនេះ»។ សេចក្តីសម្រេចនោះបានបន្ថែមថា៖ «ប្រធានក្រុមហ៊ុនដែលមហាសេដ្ឋីរូបនេះ និង SEC ឥឡូវនេះ មានពេលមួយសប្តាហ៍ ដើម្បីយល់ព្រមលើពេលវេលា និងទីកន្លែង សម្រាប់លោក Musk ផ្តល់សក្ខីកម្ម»។

ឯកសារតុលាការ បានបញ្ជាក់ថា ការស៊ើបអង្កេតរបស់ SEC ពាក់ព័ន្ធនឹងការទិញភាគហ៊ុនរបស់ក្រុមហ៊ុន Twitter ទាំងអស់របស់លោក Musk ក្នុងឆ្នាំ២០២២ ក៏ដូចជាសេចក្តីថ្លែងការណ៍ និងឯកសាររបស់លោក ជាមួយនិយតករទីផ្សារ។

លោក Musk បានចូលរួមក្នុងការដាក់ប្រាក់កក់រយៈពេលកន្លះថ្ងៃ ក្នុងខែកក្កដាជាមួយ SEC ដែលបានប្រាប់តុលាការថា ចាប់តាំងពីពេលនោះមក លោកបានទទួល «ឯកសាររាប់ពាន់» ដែលបានលើកឡើងនូវសំណួរដែលពួកគេចង់ឲ្យលោកឆ្លើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        172
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        158
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm