
នគរបាលនៅក្នុងរដ្ឋធានីប្រទេសឥណ្ឌា បានប្រកាសការព្រមានកាលពីថ្ងៃអាទិត្យ មុនការហែក្បួនរបស់កសិករនៅទីក្រុងដេលី(Delhi)។
កសិករ ដែលត្រូវបានគាំទ្រដោយសហជីពកសិកម្មជាង ២០០សហជីព នឹងដង្ហែក្បួនតវ៉ា ទៅកាន់ទីក្រុងដេលី នៅថ្ងៃទី ១៣ ខែកុម្ភៈស្អែកនេះ ដើម្បីដាក់សម្ពាធឱ្យទទួលយកការទាមទារជាច្រើនរបស់ពួកគេ រួមមានទាំងការអនុម័តច្បាប់ដើម្បីធានាតម្លៃគាំទ្រអប្បបរមាសម្រាប់ផលដំណាំ។
មុនពេលការតវ៉ា កសិករភាគច្រើនមកពីរដ្ឋពុនចាប(Punjab) និងរដ្ឋ ហារីយ៉ាណា(Haryana) ត្រូវបានគេរំពឹងថាចាកចេញទៅកាន់ទីក្រុង Delhi នៅថ្ងៃចន្ទនេះ។
ការរៀបចំ និងការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹង ត្រូវបានដាក់នៅក្នុងរដ្ឋធានីរបស់ប្រទេស និងនៅតាមព្រំដែនរដ្ឋធានីដេលី-រដ្ឋហារីយ៉ាណា និងនៅព្រំដែនរដ្ឋហារីយ៉ាណា-ខេត្តពន់ចាប។
រដ្ឋាភិបាលរដ្ឋ Haryana ក៏បានដាក់បទបញ្ជាហាមឃាត់នៅក្រោមមាត្រាទី ១៤៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដោយហាមឃាត់ការប្រមូលផ្តុំគ្នារបស់មនុស្ស ៥ នាក់ ឬច្រើនជាងនេះ។