សារព័ត៌មានCNN៖ រុស្ស៊ីជ្រើសរើសជនជាតិនេប៉ាល់ចំនួន ១៥.០០០នាក់ ដើម្បីប្រយុទ្ធនៅអ៊ុយក្រែន

2024/02/12 05:03:47 pm        67

សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃទី១១ ខែកុម្ភៈដោយដកស្រង់ប្រភពជាច្រើនថា កងទ័ពរុស្ស៊ី បានជ្រើសរើសជនជាតិនេប៉ាល់ចំនួន ១៥.០០០នាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន។

ខណៈដែលជនរងគ្រោះរុស្ស៊ីនៅលើសមរភូមិ កើនឡើង រដ្ឋាភិបាលនៅទីក្រុងមូស្គូ បានប្រកាសជ្រើសរើសជនបរទេសចូលក្នុងជួរកងទ័ពរបស់ខ្លួនសម្រាប់ប្រាក់បៀវត្សរ៍ចំនួន ២.000 ដុល្លារ និងទទួលបានសញ្ជាតិរុស្ស៊ីយ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះ រដ្ឋាភិបាលនេប៉ាល់ អះអាងថា ពលរដ្ឋរបស់ខ្លួនប្រហែល ២០០នាក់ប៉ុណ្ណោះ កំពុងប្រយុទ្ធនៅអ៊ុយក្រែនខាងភាគីរុស្ស៊ី ដោយយ៉ាងហោចណាស់ ១៣នាក់ ត្រូវបានសម្លាប់ ក្នុងពេលកំពុងប្រតិបត្តិការ និង ៤នាក់ត្រូវបានចាប់ខ្លួនជាអ្នកទោសសង្គ្រាម។

សមាជិកសភានេប៉ាល់បក្សប្រឆាំង និងជាអតីតរដ្ឋមន្ត្រីការបរទេស លោក ប៊ីម៉ាឡា រ៉ៃប៉ូដយ៉ាល់ (Bimala Rai Paudyal) បាននិយាយថា ប្រជាជននេប៉ាល់ចន្លោះពី ១៤.០០០ ទៅ ១៥.០០០ នាក់ កំពុងប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន ដោយដកស្រង់សក្ខីកម្មពីក្រុមបុរសដែលត្រឡប់មកពីខ្សែត្រៀមជួរមុខ។

សារព័ត៌មាន CNN បានកំណត់ទីតាំងភូមិសាស្ត្រមជ្ឈមណ្ឌលបណ្តុះបណ្តាលចំនួនពីរ ក្នុងប្រទេសរុស្ស៊ី ដែលជនជាតិនេប៉ាល់ និងជនបរទេសផ្សេងទៀត កំពុងហ្វឹកហាត់ មុនពេលត្រូវបានដាក់ពង្រាយទៅកាន់ខ្សែត្រៀមជួរមុខក្នុងប្រទេសអ៊ុយក្រែន។

ប្រទេសនេប៉ាល់ បានជំរុញឲ្យរដ្ឋាភិបាលរុស្ស៊ីបញ្ឈប់ការជ្រើសរើសពលរដ្ឋនេប៉ាល់ចូលក្នុងជួរកងទ័ពរបស់ខ្លួន ក្នុងខែធ្នូ បន្ទាប់ពីជនជាតិរបស់ខ្លួនយ៉ាងតិច៦នាក់ ត្រូវបានបញ្ជាក់ថា ត្រូវបានសម្លាប់។ បន្ទាប់មក អាជ្ញាធរ បានរកឃើញក្រុមរត់ពន្ធក្នុងស្រុក ដែលជ្រើសរើសយុវជនជាអ្នកប្រយុទ្ធបរទេសសម្រាប់យោធា   រុស្ស៊ី។

អត្ថបទដែលទាក់ទង

យុទ្ធនាការរបស់លោកស្រី Harris ត្រូវបានជំរុញដោយការគាំទ្រពីលោក Obama
2024/07/27 01:06:42 pm        1
សេចក្តីស្នើច្បាប់របស់ប៉ូឡូញ ស្តីពីការប្រើប្រាស់អាវុធនៅព្រំដែនបេឡារុស បង្កឱ្យមានការព្រួយបារម្ភអំពីសិទ្ធិមនុស្ស
2024/07/27 11:05:34 am        1
ពលរដ្ឋប៉ាឡេស្ទីន តវ៉ាចំពោះមរណភាពរបស់មេដឹកនាំក្រុមហាម៉ាសនៅតំបន់ West Bank
2024/07/27 11:01:02 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រទេសជាតិមានសុខសន្តិភាព បានជំរុញឲ្យសមិទ្ធផលនានាក្នុងវិស័យពុទ្ធចក្រកំពុងរីកចម្រើន

2024/07/27 01:37:42 pm
​អាស៊ានបូកបីនឹងទាញយកសក្តានុពលគ្មានដែនកំណត់ ពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
2024/07/27 01:29:16 pm
​យុទ្ធនាការរបស់លោកស្រី Harris ត្រូវបានជំរុញដោយការគាំទ្រពីលោក Obama
2024/07/27 01:06:42 pm
​ថ្នាក់ដឹកនាំក្រុមការងារចុះជួយឃុំគគីរធំ នាំយកទៀនព្រះវស្សាទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា៤វត្ត
2024/07/27 12:52:42 pm
​អង្គភាពសេនាតេជោ នឹងរៀបចំអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅវិមាន ឈ្នះ ឈ្នះ
2024/07/27 12:12:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/07/27 01:31:20 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/07/26 04:26:42 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/07/21 12:00:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/07/26 11:52:57 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/07/15 04:08:58 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am