ប្រទេសកាតាបានដោះលែងជនជាតិឥណ្ឌា៨នាក់ បន្ទាប់ពីទម្លាក់ចោលទោសប្រហារជីវិត

2024/02/12 06:01:22 pm        256

ក្រសួងកាបរទេសឥណ្ឌា បាននិយាយនៅថ្ងៃច័ន្ទនេះថា ប្រទេសកាតាបានដោះលែងអតីតមន្រ្ដីកងទ័ពជើងទឹកឥណ្ឌា៨នាក់បន្ទាប់ពីទម្លាក់ចោលទោសប្រហារជីវិត ដោយកោតសរសើរចំពោះការសម្រេចរបស់ប្រមុខរដ្ឋាភិបាលកាតាក្នុងរយៈពេលជាង១៨ខែក្រោយការចាប់ខ្លួនពួកគេ បាននាំឲ្យមានបញ្ហាប្រឈមផ្នែកទំនាក់ទំនងកាទូត។

យោងតាមប្រភពនានាបានអោយដឹងថា បុរសទាំងនេះ ត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្មអោយប្រទេសអ៊ីស្រាអែល ទោះបីជា ឥណ្ឌានិងកាតា មិនបានបញ្ជាក់ពីការចោទទាំងនេះក៏ដោយ។

ការកាត់ទៅសប្រហារជីវិតរបស់ពួកគេ ត្រូវបានព្យួ ក្នុងខែតុលា និងត្រូវបានទម្លាក់ចោលក្នុងខែធ្នូឆ្នាំកន្លងទៅ។

ឥណ្ឌាបាននិយាយថា ក្នុងចំណោពួកទាំងនោះ មាន៧នាក់បានវិលត្រឡប់ទៅប្រទេសកំណើតពួកគេវិញហើយ ដែលក្នុងនោះ មានមួយចំនួនបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅពេលមកដល់ក្រុងញូវដេលី ដែល គេនិយាយថា ដោយសារតែមានការធ្វើអន្ដរាគមន៍ផ្ទាល់របស់នាយករដ្ឋមន្រ្ដីណារិនដ្រាម៉ូឌី បានជួយអោយមានការដោះលែងពួកគេទាំងនេះ។

ក្រុងញូវដេលី បានទាក់ទងពិភាក្សាអស់ជាច្រើនខែជាមួយប្រទេសកាតាបន្ទាប់ពីក្រុមបុរសទាំងនេះ ត្រូវាបានចាប់ខ្លួនក្នុងខែសីហា ឆ្នាំ២០២២ ហើយករណីនេះ បានធ្វើអោយមានការប្រឈមផ្នែកទំនាក់ទំនងជាមួយក្រុងដូហា(Doha )ដែលជាអ្នកផ្គត់ផ្គង់ឧស្ម័នធម្មជាតិមួយដ៏សំខាន់ទៅអោយប្រទេសឥណ្ឌា ដែលជាប្រទេសនាំចូលថាមពលលំដាប់កំពូលមួយក្នុងចំណោមប្រទេសនាំចូលថាមពលកំពូលៗផ្សេងទៀត

ក្នុងពិភពលោក។

ការប្រកាសអោយរួចទោសនេះ បានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសកាតា និងឥណ្ឌា បានចុះកិច្ចព្រមព្រៀងដ៏ធំបំផុតមួយរបស់ភាគីទាំងពីរក្នុងកាផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ បន្ទាប់ពីលោកមូឌី បានជួបជាមួប្រមុខរដ្ឋរដ្ឋាភិបាលកាតាលោក សេក តាមីម ប៊ីន ហាម៉ាត់ អាល់ ថានីដោយឡែកនៃជំនួបកំពូលស្តីពីបម្រែបម្រួលអាកាសធាតុCOP28ក្នុងក្រុងឌូបៃកាលពីខែធ្នូ និងបានពិភាក្សាពីសុខុមាលភាពរបស់សហគមន៍ឥណ្ឌាក្នុងប្រទេសកាតាផងដែរ៕

អត្ថបទដែលទាក់ទង

កូរ៉េខាងជើងបើកការសាកល្បងសព្វាវុធរយៈពេល៣ថ្ងៃ
2026/04/09 12:17:10 pm        1
សេតវិមានលើកឡើងថា បន្ទាត់ក្រហមរបស់លោកTrump ប្រឆាំងអ៊ីរ៉ង់ គឺការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនុយក្លេអ៊ែរ
2026/04/09 11:52:21 am        1
សមាជិកសភាអ៊ីរ៉ង់ សង្កត់ធ្ងន់លើលក្ខខណ្ឌ១០ចំណុច សម្រាប់កិច្ចព្រមព្រៀងអចិន្ត្រៃយ៍ជាមួយអាមេរិក
2026/04/09 11:48:26 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទស្សនកិច្ចនៅវិទ្យាស្ថានប៉ាស្ទ័រ ក្រុងប៉ារីស សាធារណរដ្ឋបារាំង

2026/04/09 01:56:02 pm
​សម្ដេចធិបតី ថ្លែងអំណរគុណប្រធានាធិបតីបារាំងចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងរៀបចំដំឡើងកម្រិតទំនាក់ទំនងប្រទេសទាំងពីរដល់កម្រិត «ភាពជាដៃគូរយុទ្ធសាស្ត្រ»
2026/04/09 01:10:53 pm
​ស.ស.យ.ក បាននាំយកក្រមា សារ អំបុក នំខ្ញី និងជំនួយជូនដល់វីរកងទ័ពជួរមុខ
2026/04/09 01:00:19 pm
​ទំនិញចម្រុះ៣០០ មុខ ត្រូវបានតាំងបង្ហាញក្នុងពិព័រណ៍ផលិតផលខ្មែរដ៏ធំ នៅកោះពេជ្រ នៅព្រឹកនេះ
2026/04/09 12:56:46 pm
​ក្រុមប្រឹក្សារាជធានី អំពាវនាវឱ្យសន្សំសំចៃការចំណាយផ្សេងៗ ខណៈរថយន្ត​ក្រុង​ប្រមាណ ៦០០​គ្រឿង​នៅ​តែ​ដឹក​ជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
2026/04/09 12:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/09 01:32:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/06 05:57:18 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/09 03:04:42 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am