
ដោយសារតែការប្រឈមមុខនឹងគ្រោះថ្នាក់ជិតមកដល់ពីការវាយលុកដោយថ្មើរជើងរបស់អ៊ីស្រាអែល និងការអាក់ខានផ្នែកសេវាកម្មនានា បានធ្វើឲ្យជនជាតិប៉ាឡេស្ទីនដែលបាត់បង់ទីជម្រកក្នុងក្រុងរ៉ាហ្វាចុង ខាងត្បូងតំបន់ហ្កាហ្សា ត្រូវតែស្វែងរកទីជម្រកនៅក្នុងាទីបញ្ចុះសព។
ខណៈដែលអ៊ីស្រាអែល បានគំរាមម្ដងហើយម្ដងទៀតពីការចាប់ផ្ដើមប្រតិបត្ដិការថ្មើរជើងចូលក្នុងក្រុងរ៉ាហ្វានោះ ជនជាតិប៉ាឡេស្ទីនមួយចំនួនធំដែលបាត់បង់ទីជម្រកដោយសារជម្លោះនេះ បានជួបនូវភាពជាប់គាំងដោយខ្លួនគេជាមួយនឹងគ្មានកន្លែងដែលត្រូវទៅជ្រកកោន។
នៅឯកន្លែងបញ្ចុះសពមួយក្នុងក្រុងរ៉ាហ្វា ប្រជាជនជាច្រើន ដែលបាត់បង់ទីជម្រក បានសង់សំពត់តង់ ពោលគឺកំពុងជ្រកនៅជាមួយសាកសពខណៈការវាយប្រហាររបស់អ៊ីស្រាអែលជិតចូលមកដល់ទីក្រុងដែលធ្លាប់ត្រូវបានគេចាត់ទុកថាជាតំបន់សុវត្ថិភាពនោះ។
ក្រុងរ៉ាហ្វា បានក្លាយជាកន្លែងពោរពេញទៅដោយមនុស្សច្រើនលើសលប់ជាមួយនឹងជនជាតិប៉ាឡេស្ទីនដែលបាត់បង់ទីជម្រករាប់ម៉ឺននាក់កំពុងភៀសខ្លួនទៅកាន់តំបន់នោះ ចាប់តាំងពីជម្លោះអ៊ីស្រាអែល-ហាម៉ាសបានផ្ទុះឡើងកាលពីខែតុលាឆ្នាំកន្លងទៅ។
ម៉ូហាមេត អាប៊ូ មូសាជនជាតិប៉ាឡេស្ទីនដែលបាត់បង់ទីជម្រក បាននិយាយថា ទីបញ្ចុះសពគឺជាកន្លែងតែមួយគត់ដែលយើងមានសម្រាប់ជ្រកកោន។ លោកបន្ដថា ក្រុមគ្រួសារលោកពិតជានឿយហត់ នៅពេលមកដល់ទីនេះ។ លោកនិយាយថា លោកមិនសប្បាយចិត្ដទេជាមួយនឹងវត្ថុនៅជុំវិញទីនេះ ប៉ុន្ដែយើងគ្មានជម្រើសផ្សេងពីនេះឡើយ។
អាមៀ អាសាម៉ាណាជាអ្នកស្រុកម្នាក់ក្នុងក្រុងរ៉ាហ្វា បាននឿយហត់ដោយសាតែការវាយប្រហារតាមអាកាសឥតឈប់ឈរ ហើយមិនអាចចាកចេញពីតំបន់ឡោមព័ទ្ធពីព្រោះតែមានការបិទផ្លូវ ដូច្នេះអាសាម៉ាណា បានរកឃើញកន្លែងមួយមានសុវត្ថិភាពដែលអាចស្នាក់នៅក្នុងសំពត់តង់ជិតកន្លងបញ្ចុះសពបាន ប្រសើរជាងពួននៅផ្ទះដែលអាចរលំនៅពេលណាមួយនោះ។
អាសាម៉ាណា បាននិយាយថា បន្ទាប់ពីចំណាយពេលអស់១១០ថ្ងៃនៅឯព្រំដែនជាមួយប្រទេសអេហ្ស៊ីប និងតំបន់ហ្កាហ្សាមក ឥឡូវនេះ យើងគ្មានជម្រើសទេ ប៉ុន្ដែត្រូវតែរស់នៅក្នុងកន្លែងបញ្ចុះសពនេះ៕