ប្រជាជនឥណ្ឌូណេស៊ី រាប់ថយក្រោយសម្រាប់ការបោះឆ្នោតសកល ដែលមិនអាចទាយទុកមុនបាន

2024/02/13 03:13:33 pm        284

អ្នកក្រុងចាកាតារបស់ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទ ១២ កុម្ភៈ បាននិយាយថា ពួកគេកំពុងទន្ទឹងរង់ចាំថ្ងៃបោះឆ្នោតប្រធានាធិបតី និងសភា ត្រឹមតែពីរថ្ងៃ មុនពេលម្ចាស់ឆ្នោតទៅបោះឆ្នោតទូទាំងប្រទេស។

ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី១៤កុម្ភៈ គឺជាការប្រកួតប្រជែងដ៏តឹងតែងរវាងឧត្តមសេនីយចូលនិវត្តន៍ និងបេក្ខជនលេចធ្លោរដែលបានចូលរួមប្រកួត៣លើក លោកប្រាបូវ៉ូ ស៊ូបៀនតូ ( Prabowo Subianto) អតីតអភិបាលក្រុងចាកាតា លោក អានីស បាស្វេដាន (Anies Baswedan) និងអភិបាលខេត្តជ្វាកណ្ដាល(Central Java) លោក ហ្កានចា ប្រាណូវ៉ូ (Ganjar Pranowo)។

ការស្ទង់មតិបានបង្ហាញដដែលៗថាលោក ប្រាបូវ៉ូ (Prabowo)គឺជាបេក្ខភាពដែលនឹងឈ្នះ ដោយមានការនាំមុខរហូតដល់២៨ពិន្ទុនៅក្នុងការស្ទង់មតិបានចេញផ្សាយកាលពីចុងសប្តាហ៍មុន ដែលព្យាករណ៍ថាលោកឈ្នះភាគច្រើន ដោយមានសំឡេងគាំទ្រចំនួន៥១,៨% និង៥១,៩%ជាប់ៗគ្នា។

លោកអេឌី ស៊ូប្រ៊ីយ៉ាឌី (Edi Supriyadi)ជាអ្នករស់នៅទីក្រុងចាកាតា និងជាអ្នកបើកបររថយន្តឈ្នួលបាននិយាយថា សំឡេងអ្នកបោះឆ្នោតត្រូវបានបែងចែកនៅពេលនេះ ពួកគេផ្លាស់ប្តូរសន្លឹកឆ្នោតរបស់ខ្លួនពីបេក្ខជនមួយទៅបេក្ខជនមួយទៀត។ ដូច្នេះកាន់តែរំភើប និងមិនអាចទាយលទ្ធផលទុកមុនបានឡើយ។

លោក អាយ៉ា ហ្វើណាដេស (Arya Fernandes) អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ បាននិយាយថា ការបោះឆ្នោតនៅឆ្នាំនេះនឹងក្លាយជា "ការសាកល្បង" សម្រាប់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសឥណ្ឌូនេស៊ី ដោយសារលោកប្រធានាធិបតី Joko Widodo ដែលជិតផុតអាណត្តិគឺ ជាប់ពាក់ព័ន្ធយ៉ាងជ្រៅក្នុងការជះឥទ្ធិពលលើអារម្មណ៍ និងអាកប្បកិរិយារបស់អ្នកបោះឆ្នោត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm